ពលរដ្ឋសប្បាយចិត្តក្រោយស្ពានអាកាសចោមចៅបញ្ចប់ការសាងសង់ ដែលជួយកាត់បន្ថយការស្ទះចរាចរណ៍

2022/03/25 02:23:03 pm        1.1 K

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅធានីភ្នំពេញ បង្ហាញការសប្បាយរីករាយចំពោះភាពរីកចម្រើន​ក្នុង​រាជធានី​ភ្នំពេញ ​ជាពិសេសស្ពានអាកាសចោមចៅ​ដែល​ទើប​បញ្ចប់​ការសាងសង់​ជាស្ថាពរ។

ក្រោយពីការសាងសង់ស្ពានអាកាសចោមចៅ​សម្រេច​បាន​លទ្ធផល ១០០ភាគរយ និងគ្រោង​សម្ពាធ​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៣១ ​ខែមីនានេះ ​ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ​និងរស់នៅ​ក្បែរ​ស្ពាន​អាកាសចោមចៅ ​បាន​សម្តែងក្តីរីករាយ​ចំពោះ​សមិទ្ធផល​ថ្មីរបស់​រាជរដ្ឋាភិបាល ក្រោយ​ពី​ការ​សាងសង់​ស្ពានអាកាសចោមចៅ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ​ដែល​នេះបង្ហាញ​ពី​សន្ទុះ​អភិវឌ្ឍន៍​ស្ពានអាកាសធំៗច្រើន ​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះចរាចរណ៍។

ប្រជាពលរដ្ឋ ​បានលើកឡើងថា ​ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះការកសាង​ស្ពាន​អាកាសនេះ ​ដែលធ្វើឲ្យមាន​សោភ័ណ​ទាំងការរស់នៅ​ និងកាត់បន្ថយកកស្ទះចរាចរាណ៍​ផងដែរ។

ស្ពានអាកាសចោមចៅ ​បានបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន រួមមាន ផ្លូវក្រោមដីចំនួន៣ខ្សែ៖ ខ្សែទី១ ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ​មកមហាវិថីសហព័ន្ធរុស្សី, ខ្សែទី២ ផ្លូវក្រោមដីភ្ជាប់​ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅ​មហាវិថីចោមចៅ ​និងខ្សែទី៣ ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិ​លេខ៤​ ឆ្ពោះទៅផ្លូវជាតិលេខ៣។

ដោយឡែកចំពោះស្ពានអាកាសទី១ ​ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅផ្លូវជាតិលេខ៣​ មានប្រវែង សរុប ៤០៨ម៉ែត្រ ​និងស្ពានអាកាសទី២ បំបែកចេញពីស្ពាន​អាកាសមេ ​បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថី​សហព័ន្ធរុស្ស៊ី ​ឆ្ពោះទៅមហាវិថីចោមចៅ។

ស្ពាន​អាកាស​ចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលសាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា ​(OCIC) ហើយប្រើប្រាស់ការសាងសង់​រយៈពេល៣០ខែ ​និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លា។

មកទល់ពេលបច្ចុប្បន្ន ស្ពានអាកាសក្នុងរាជធានីភ្នំពេញដែលបានសាងសង់មានចំនួន៧ រួមមាន ស្ពានអាកាសក្បាលថ្នល់ ​ស្ពានអាកាសស្ទឹងមានជ័យ ​ស្ពានអាកាស៥មករា​ ស្ពានអាកាស៧មករា ស្ពាន​អាកាសស្តុបផ្សារដីហ៊ុយ ​ស្ពានអាកាសចោមចៅ ​ និងស្ពានអាកាសឬស្សីកែវ ដែលកំពុង​ដំណើរ​ការសាងសង់ ខណៈរដ្ឋបាលរាជធានីភ្នំពេញ​ ក៏កំពុងសិក្សាគម្រោងសាងសង់​ស្ពានអាកាស​នៅចំនុបស្តុបផ្សារស៊ិនជូរីផ្លាហ្សាតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី៕ អត្ថបទ៖ ឧត្តម


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm