កូរ៉េខាងជើង រិះគន់សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ថាធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់

2026/03/10 04:03:46 pm        216

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារ (១០ មីនា) នេះថា លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា សមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលចាប់ផ្តើមនៅសប្តាហ៍នេះ គឺជា «ការហាត់សមធ្វើសង្គ្រាម ដែលមានលក្ខណៈញុះញង់ និងឈ្លានពាន» ដែលនឹងប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។

លោកស្រី គីម បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធាប្រចាំឆ្នាំ ឈ្មោះថា ខែលការពារសេរីភាព (Freedom Shield) របស់អាមេរិក និងកូរ៉េខាងត្បូង បានបង្ហាញពី «គោលនយោបាយអរិភាពជាទម្លាប់» របស់សម្ព័ន្ធមិត្តទាំងពីរនេះ ចំពោះកូរ៉េខាងជើង ហើយ «នឹងបំផ្លាញស្ថិរភាពក្នុងតំបន់បន្ថែមទៀត»។ លោកស្រី គីម បានពណ៌នាសមយុទ្ធនៅកូរ៉េខាងត្បូងនោះថា ពាក់ព័ន្ធនឹងកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាង ១៨.០០០ នាក់ ហើយកំពុងត្រូវបានធ្វើឡើង «ទាំងយប់ទាំងថ្ងៃ នៅទូទាំងដីគោក សមុទ្រ អាកាស លំហអាកាស និងលំហអ៊ីនធឺណិត» របស់កូរ៉េខាងជើង។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិយាយថា សមយុទ្ធនេះ ដែលដំណើរការពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនា គឺមាន «លក្ខណៈការពារ» ប៉ុណ្ណោះ ហើយនឹងរួមបញ្ចូលសេណារីយ៉ូទប់ស្កាត់ ទាក់ទងនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សមយុទ្ធនេះបានកើតឡើង ត្រឹមតែមួយខែបន្ទាប់ពីលោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសមាជបក្សកាន់អំណាចរបស់កូរ៉េខាងជើងថា លោកនឹងផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm