ក្រសួងពាណិជ្ជកម្មដាក់ចេញវិធានថ្មីៗបន្ថែមដោះស្រាយបញ្ហាប្រេងឥន្ធនៈដើម្បីរក្សាប្រភពផ្គត់ផ្គង់ និងការចែកចាយ

2026/03/10 04:43:10 pm        169

ក្រសួងពាណិជ្ជកម្មដាក់វិធានថ្មីៗបន្ថែមលើបញ្ហាប្រេងឥន្ធនៈ បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដើម្បីរក្សាប្រភពផ្គត់ផ្គង់ សម្រាប់ការចែកចាយទីផ្សារក្នុងស្រុក និងការចេញសេចក្តីណែនាំអនុវត្តតឹងរឹងលើស្ថានីយ៍ឬដេប៉ូនៅទូទាំងប្រទេស មិនឱ្យដំឡើងថ្លៃហួសហេតុ ជាពិសេសការផ្អាកទុកលក់នៅពេលប្រេងឡើងថ្លៃ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈក្នុងទីផ្សារពិភពលោក ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាថា កម្ពុជាគឺជាប្រទេសដែលនាំចូលប្រេងឥន្ធនៈសុទ្ធសាធ ដែលមានប្រភពផ្គត់ផ្គង់ពីបរទេស ដូច្នេះតម្លៃប្រេងនៅកម្ពុជានឹងប្រែប្រួលទៅតាមទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ជាក់ស្តែងតម្លៃប្រេងដែលចម្រាញ់រួចបច្ចុប្បន្នមាននិន្នាការកើនឡើងពីប្រមាណ ៥% ដល់១៥% ចំពោះប្រេងសាំង និងពី ២០% ទៅ៣០% ចំពោះប្រេងម៉ាស៊ូត, ការកើនឡើងនេះ បានធ្វើឱ្យមានការប្រែប្រួលផងដែរដល់ការចែកចាយប្រេងនៅកម្ពុជា។

 ឯកឧត្តមបន្តថា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី នាយករដ្ឋមន្រ្តី, ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវវិធានចំនួនរួមមាន៖ ចំណុចទី១-ការរក្សាប្រភពផ្គត់ផ្គង់ដើម្បីធានារក្សាប្រេងដល់ទីផ្សារក្នុងស្រុក សម្រាប់ការចែកចាយដល់អ្នកប្រើប្រាស់។ ចំណុចទី២-ការចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងហានីភ័យនៃការទិញលក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ដែលការណែនាំនេះនឹងអនុវត្តយ៉ាងតឹងរឹងចំពោះស្ថានីយ៍និងដេប៉ូចែកចាយ ដោយមិនឱ្យដំឡើងថ្លៃហួសហេតុ និងការលក់ប្រេងគ្មានគុណភាពដល់អ្នកប្រើប្រាស់ជាដើម ជាពិសេសការបម្រើដល់សេវាសាធារណៈដូចជារថយន្តក្រុង, រថយន្តពន្លត់ អគ្គិសភ័យ និងរថយន្តសង្គ្រោះបន្ទាន់ជាដើម គឺធ្វើយ៉ាងណាជំរុញឱ្យដំណើរបម្រើដល់សង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម មិនឱ្យមានការ ជាប់គាំងទោះបីតម្លៃប្រេងឡើងថ្លៃបន្តិចក៏ដោយ។ ឯកឧត្តម បន្ថែមថា ក្រៅពីនេះ ក្រសួងអនុវត្តតឹងរឹងផងដែរ ចំពោះស្ថានីយ៍ឬដេប៉ូ ណាដែលលក់ខុសពីតម្លៃកំណត់ បញ្ហានេះក្រសួងនឹងធ្វើការតាមដាន និងពិនិត្យជាប្រចាំ ជាពិសេសការបើកឬបិទស្ថានីយ៍របស់ខ្លួន មិនសមស្របណាមួយ ដើម្បីទុកលក់នៅពេលប្រេងឡើងថ្លៃនោះឡើយ។

ឯកឧត្តមថ្លែងថា៖«ក្នុងរយៈពេលដំបូងនៃសង្គ្រាម, សង្គ្រាមចាប់ផ្តើមថ្ងៃទី២៨ ខែកុម្ភៈ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានប្រេង, យើងរក្សាបាននូវ ប្រភពផ្គត់ផ្គង់ អញ្ចឹងបានជាកម្ពុជានៅតែមានបន្ត មានប្រេងលក់នៅក្នុងទីផ្សារ នៅតាមស្ថានីយ៍លក់រាយនិងតាមដេប៉ូ បើទោះជាប្រេង ចាប់ផ្តើមឡើងថ្លៃបន្ថិចក៏ដោយ»។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ជុំវិញប្រេងឥន្ធនៈនេះ ក្រសួងពាណិជ្ជកម្មតែងតែចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ តាមថ្លៃទីផ្សារតំបន់និងអន្តរជាតិ នៅរៀងរាល់១០ថ្ងៃម្តង ប៉ុន្តែនៅក្នុងរយៈពេលក្រោយនេះ ក្រសួងក៏បានចេញសេចក្តី ជូនដំណឹងមានរយៈ៣ថ្ងៃ គឺថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ដោយផ្អែកទៅលើតម្លៃប្រេងឥន្ធនៈអន្តរជាតិថ្មី សម្រាប់លក់នៅលើទីផ្សារ កម្ពុជានៅតម្លៃថ្មី បំណងសំខាន់គឺធ្វើយ៉ាងណាកុំឱ្យស្ថានីយ៍បិទទ្វារ ឬការផ្អាករងចាំការឡើងថ្លៃជាដើម។ ឯកឧត្តម បន្ថែមថា ប្រសិន យើងមិនអនុវត្តផ្អែកតាមតម្លៃថ្មីនេះទេ គឺអាចមានបញ្ហាកង្វះប្រេងសម្រាប់បម្រើដល់អតិថិជនជាមិនខាន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm