អ្នកជំនាញ៖ តម្លៃ​ប្រេងហក់​ឡើង​ថ្លៃ​មិន​ប៉ះពាល់​ដល់​លំហូរ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា​ទេ

2026/03/10 05:52:04 pm        388

អ្នកជំនាញក្នុងអាជីវកម្ម ថ្លែងថា តម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃ កឺមិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហូរ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាទេ ខណៈតម្លៃ​ប្រេង​ឥន្ធ​នៈហ​ក់​ឡើង​ថ្លៃមុ​ខ​ទំនិញ​នឹង​ប្រែ​ប្រួល​តាម​តម្រូវ​ការជាក់ស្តែង ព្រោះពិភពលោកត្រូវការផ្គត់ផ្គង់គ្នាទៅវិញទៅមក។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​អ្នក​យក​ព័ត៌មាន BTV ស្តីពី ការធ្វើពាណិជកម្ម ក្នុងអន្តរកាលប្រេង​ឥន្ធនៈ​​កំពុង​មាន​ភាព​ប្រែ​ប្រួល​នេះ​ថា ​ជុំវិញការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥កន្លងមក កម្ពុជា​សម្រេចបានកំណើនកើនឡើងយ៉ាងល្អប្រសើរ និងស្របពេល​ការ​ស្រូប​យក​វិនិយោគិន​ឱ្យ​មក​បណ្តាក់​ទុនបានកើនឡើងជាគំហុកផងដែរ។ ចំណែកការធ្វើពាណិជ្ជកម្មនៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះវិញ ទំហំនៃ ការនាំចេញ​ទៅ​កាន់​ទីផ្សារអន្តរជាតិរបស់កម្ពុជា បាននិងកំពុងបន្តមានកំណើនគួរកត់សម្គាល់ផងដែរ។

អ្នកឧកញ៉ា បន្តថា ស្របពេលនិន្នាការទីផ្សារកំពុងមានភាពល្អប្រសើរនេះ បញ្ហា​ប្រេង​ឥន្ធនៈ​បាន​ក្លាយ​ជា​ប្រធាន​ស័ក្តថ្មីមួយ ដោយបានធ្វើឱ្យតម្លៃប្រេង​លើ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង ​ធ្វើឱ្យពិភពលោកក៏ដូចកម្ពុជាកំពុងរងនូវការប៉ះពាល់ ដែល នឹងអាច​ធ្វើ​ឱ្យអតិផរណាថ្លៃ​ទំនិញ​ផ្សេង​ៗលើទីផ្សារមានការប្រែប្រួល។ អ្នកឧកញ៉ាបន្ថែមថា ចំពោះការធ្វើ​ពាណិជ្ជក​ម្មជា​អន្តរជាតិ​វិញ សម្រាប់ជំហានដំបូងតិចឬច្រើនត្រូវតែមានផលប៉ះពាល់ ប៉ុន្តែកត្តានេះមិនធំនោះទេ ព្រោះ​ថា​អ្នកធ្វើអាជីវកម្មមិនថាពន្ធឡើងថ្លៃ ឬ ប្រេងឥន្ធនៈឡើងថ្លៃក៏ដោយ អ្នកធ្វើ​អាជីវកម្ម​បូក​បញ្ចូល​ថែម​ទៅតាមតម្រូវការជាក់ស្តែង។ ពោលគឺតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃនេះ គឺមិន​ប៉ះ​ពាល់​ដល់​លំហូរនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬការផ្អាកដោយប្រការ​ណាមួយរ​បស់ក​ម្ពុជា​នោះ​ទេ ​ព្រោះពិភពលោកត្រូវ ការផ្គត់ផ្គង់ទំនិញរវាងគ្នាទៅវិញទៅមក។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា ប្រេង​ឥន្ធនៈ​គឺ​ជា​មធ្យមបាយដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនភស្តុភាកម្មក្តី កប៉ាលអន្តរជាតិក្តី គឺ​អាស្រ័យ​ទៅ​លើ​ប្រេង​ឥន្ធនៈ។ បញ្ហានេះតម្លៃដឹកជញ្ជូន និងតម្លៃធានារ៉ាប់រង ការដឹកជញ្ជូន​ជា​អន្តរជាតិ​អាច​នឹង​កើន​ឡើង ​ប៉ុន្តែមកដល់ពេលនេះពុំទាន់ជះឥទ្ធិពលខ្លាំងនៅឡើយ ជាពិសេស​ទៅ​លើ​ការ​នាំ​ចេញ​របស់កម្ពុជា ព្រោះគម្រោងនៅក្រោមកិច្ចសន្យាដឹកជញ្ជូនពីដើមឆ្នាំមក គឺនៅ​អនុវត្ត​ជា​ធរមាន​នៅ​ឡើយ​។

 ឯកឧត្តមថ្លែងថា «ការដឹកជញ្ជូនពីដើមឆ្នាំមក នៅអនុវត្តជាធរមាននៅឡើយ ដោយ​មិន​ទាន់​មាន​ការ​ចុះ​កិច្ច​សន្យាថ្មី ឬក៏ការចាប់ផ្តើមសារជាថ្មី ឬក៏ព័ត៌ មានណាមួយ ទាក់ទង​ការ​ដឹក​ជញ្ជូន​ទាំង​អស់​នេះ​ទេ​»។

ឯកឧត្តម បន្ថែមថា បញ្ហានេះអាចនឹងផលជះជាអវិជ្ជមាន ប៉ុន្តែប្រសិន​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា​នេះ​នៅ​តែអូសបន្លាយរយៈពេលវែង ដោយគ្មានដំណោះស្រាយ ពិភពលោក​ទាំង​មូល​នឹង​រង​នូវ​ឥទ្ធិពល​នេះដូចគ្នា។ ឯកឧត្តម បញ្ជាក់បន្ថែមថា ជុំវិញបញ្ហានេះឃើញថា ភាគីពាក់ព័ន្ធ​ទាំង​អស់​សុទ្ធតែមានបំណងនឹងបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm