ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-ស៊ីម៉ាក់ (CMAC) បានសហការជាមួយក្រុមហ៊ុនជប៉ុន IOS ធ្វើការអភិវឌ្ឍន៍បច្ចេកទេសម៉ាស៊ីនបោសសម្អាតមីនយន្តទំនើប Robot ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន និងគ្រាប់មីននៅលើទឹកដីកម្ពុជា។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ដោយបានប្រាកស ស្វាគមន៍ការមកដល់កម្ពុជានូវម៉ាស៊ីនបោសសម្អាតមីនយន្ត (Robot) ដែលបានស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាព CMAC និងក្រុមហ៊ុនជប៉ុន IOSនេះ។
ឯកឧត្តមបានថ្លែងថា «ម៉ាស៊ីនបោសសម្អាតមីនយន្តចំនួន៤គ្រឿងនេះ នឹងត្រូវពង្រាយប្រតិបត្តិការនៅជួរមុខ ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន និងគ្រាប់មីនធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ»៕








