បំណាក់គំនរចាក់សំរាមនៅឥណ្ឌូនេស៊ី សម្លាប់មនុស្ស ៧នាក់ ខណៈប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់

2026/03/10 06:37:33 pm        153

មន្ត្រីឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃអង្គារ (១០ មីនា) នេះថា អាជ្ញាធរឥណ្ឌូនេស៊ី បានបិទបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះក្នុងហេតុការណ៍បាក់រលំគំនរចាក់សំរាម ដែលបានសម្លាប់មនុស្ស ៧ នាក់ ខណៈអ្នកដែលនៅកន្លែងកើតហេតុ ត្រូវបានរកឃើញទាំងអស់ហើយ។

គំនរសំរាមដ៏ធំដូចភ្នំ បានបាក់រលំកាលពីថ្ងៃអាទិត្យកន្លងទៅ នៅកន្លែងចាក់សំរាមឈ្មោះថា Bantargebang ដែលជាទីចាក់សំរាមធំជាងគេនៅឥណ្ឌូនេស៊ី បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបញ្ចប់ប្រតិបត្តិការស្វែងរកនៅកន្លែងកើតហេតុនៅជាយក្រុងហ្សារកាតា បន្ទាប់ពីរកឃើញជនរងគ្រោះចុងក្រោយ ក្នុងចំណោមជនរងគ្រោះទាំង ៧នាក់ ដែលត្រូវបានកប់នៅក្នុងគំនរសំរាម។ មនុស្ស ៦នាក់ បានរួចផុតពីគ្រោះថ្នាក់នេះ។

កាលពីថ្ងៃចន្ទ ទីភ្នាក់ងារនេះបាននិយាយថា មនុស្ស ៤នាក់បានស្លាប់ ៤នាក់បានរួចជីវិត និង ៥នាក់ទៀតនៅតែបាត់ខ្លួន។ បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះជាង ២០០ នាក់បានប្រើប្រាស់យានជីកកាយ និងដ្រូនចាប់សញ្ញាជីវិត ដើម្បីស្វែងរកជនរងគ្រោះ។

គួរឱ្យដឹងថា ទីលានចាក់សំរាម Bantargebang លាតសន្ធឹងលើផ្ទៃដីប្រហែល ១១០ ហិកតា ហើយកាកសំណល់ទម្ងន់ពី ៦.៥០០ ទៅ ៧.០០០ តោន ត្រូវបានយកទៅចោលនៅទីនោះជារៀងរាល់ថ្ងៃ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        274
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        316
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm