អូស្ត្រាលី នឹងបញ្ជូនមីស៊ីលទៅអារ៉ាប់រួម និងដាក់ពង្រាយយន្តហោះស៊ើបការណ៍យោធានៅមជ្ឈិមបូព៌ា

2026/03/10 07:04:03 pm        132

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានថ្លែងនៅថ្ងៃអង្គារ (១០ មីនា) នេះថា ប្រទេសអូស្ត្រាលី នឹងដាក់ពង្រាយយន្តហោះឈ្លបយកការណ៍យោធាទៅកាន់តំបន់មជ្ឈិមបូព៌ា និងបញ្ជូនមីស៊ីលទៅកាន់អេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែនឹងមិនដាក់កងទ័ពដោយផ្ទាល់នៅក្នុងជម្លោះអ៊ីរ៉ង់ នោះទេ។

លោក Albanese បាននិយាយថា ការគាំទ្រផ្នែកយោធារបស់អូស្ត្រាលី នឹងជួយដល់បណ្ដាប្រទេសឈូងសមុទ្រការពារខ្លួនប្រឆាំងនឹងការវាយប្រហារដែលមិនបានញុះញង់ពីអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា អូស្ត្រាលីមិនមែនជា «តួឯក» នៅក្នុងបញ្ហានេះទេ។ លោក Albanese បានប្រាប់អ្នកយកព័ត៌មានថា «ការចូលរួមរបស់អូស្រា្តលី គឺគ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ ហើយគឺដើម្បីការពារជនជាតិអូស្ត្រាលីដែលស្ថិតនៅក្នុងតំបន់ ក៏ដូចជាការពារមិត្តអារ៉ាប់រួម របស់អូស្រ្តាលី ផងដែរ»។

លោក Albanese បានបញ្ជាក់ថា អូស្ត្រាលីនឹងដាក់ពង្រាយយន្តហោះព្រមានជាមុន និងប្រព័ន្ធគ្រប់គ្រងតាមអាកាស E-7A Wedgetail មួយគ្រឿងរបស់ខ្លួន ដែលផលិតដោយក្រុមហ៊ុនប៊ូអ៊ីង រយៈពេល ៤សប្តាហ៍ដំបូង ដើម្បីការពារដែនអាកាសពីលើបណ្ដាប្រទេសឈូងសមុទ្រ។ លោកបន្ថែមថា មីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយមធ្យមដ៏ទំនើប ក៏នឹងត្រូវផ្តល់ជូនឱ្យអារ៉ាប់រួមផងដែរ។

គួរឱ្យដឹងថា ជនជាតិអូស្ត្រាលីប្រហែល ១១៥.០០០ នាក់ បានស្ថិតនៅមជ្ឈិមបូព៌ា នៅពេលជម្លោះចាប់ផ្តើមកាលពីជាង ១០ថ្ងៃមុន ហើយឥឡូវនេះ ជនជាតិអូស្ត្រាលីចំនួន ២.៦០០នាក់ បានវិលត្រឡប់ទៅប្រទេសកំណើតវិញតាមជើងហោះហើរពាណិជ្ជកម្ម ខណៈទីក្រុងឈូងសមុទ្រជាច្រើន បានរងការវាយប្រហារពីអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        16
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm