រដ្ឋមន្ត្រីសុខាភិបាល ស្នើនិស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ចូលរួម​លើក​កម្ពស់​វិស័យ​សុខាភិបាល​នៅកម្ពុជា

2022/03/25 08:05:02 pm        786

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើនិសិ្សតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ចូលរួមលើកកម្ពស់ប្រព័ន្ធសុខាភិបាល តាមរយៈការពង្រឹងគុណភាពសេវាសុខាភិបាល និងការរៀបចំសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការប្រជាជន ដោយប្រើប្រាស់ចំណេះដឹងដែលទទួលបានពីការសិក្សានៅទីនេះ។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់សុខភាពសាធារណៈ​ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តអេពីដេមីសាស្រ្ត បរិញ្ញាបត្រជាន់ខ្ពស់​វិទ្យាសាស្រ្តអាហារូបត្ថម្ភ ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមនី្ទរពេទ្យ ដល់និសិ្សតដែល​បញ្ចប់​ការិក្សា សរុបចំនួន៤១រូប, នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ​ម្សិលមិញនេះ។

ឯកឧត្តម រដ្ឋមន្រី្ត បានលើកឡើងទៀតថា ក្រសួងសុខាភិបាល បានបង្កើតវិទ្យាស្ថានជាតិសុខភាព​សាធារណៈ ​ដើម្បីឲ្យធ្វើជាសេនាធិការមួយរបស់ក្រសួង ​លើការងារមនី្ទរពិសោធន៍ ការបណ្តុះ​បណ្តាល​ជំនាញសុខភាពសាធារណៈ ​និងការស្រាវជ្រាវ​ និងរៀបចំគោលនយោបាយសុខាភិបាល។ កន្លងមកវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបំពេញតួនាទីរបស់ខ្លួនជាគ្រឹះស្ថាន​ឧត្តម​សិក្សា​ដោយ​បានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញសុខភាពសាធារណៈ ប្រកបដោយ​គុណភាព ដើម្បីរួមចំណែកបង្កើនធនធានមនុស្សផ្នែក​សុខភាព​សាធារណៈនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា ការបង្កើនធនធានមនុស្សក្នុងជំនាញ​សុខភាព​សាធារណៈ​នេះ ​គឺជាយុទ្ធសាស្រ្តរយៈពេលវែងមួយរបស់ក្រសួង សម្រាប់ឆ្លើយតបទៅ​នឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ​និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រី្ត ​ក្នុងគោលបំណង​លើកកម្ពស់​សមត្ថភាព​របស់​ប្រព័ន្ធ​សុខាភិបាល ​តាមរយៈការពង្រឹង ​និងពង្រីក​ប្រព័ន្ធ​សុខាភិបាល ​ប្រកប​ដោយចីរភាពដោយផ្តោតការ​យកចិត្តទុកដាក់ ​ជាពិសេសទៅលើគុណភាព​នៃសេវា ​និង​ការផ្តល់​សេវា​ប្រកប​ដោយ​សមធម៌៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm