លោក Trump បានពិភាក្សាតាមទូរសព្ទជាមួយលោក Putin ស្ដីពីជម្លោះនៅអ៊ុយក្រែន និងអ៊ីរ៉ង់

2026/03/10 07:07:26 pm        134

លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទ (៩ មីនា) បានប្រាប់អ្នកយកព័ត៌មានថា លោកបាន «សន្ទនាតាមទូរសព្ទប្រកបដោយភាពល្អប្រសើរ» ជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អំពីបញ្ហាអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា។

លោក Trump បាននិយាយថា៖ «នៅតែមានការមិនពេញគ្នាយ៉ាងខ្លាំងរវាងលោកប្រធានាធិបតី Putin និងលោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy។ មេដឹកនាំទាំងពីរហាក់ដូចជាមិនអាចចុះសម្រុងនឹងគ្នាបានទេ ប៉ុន្តែលោកនៅតែគិតថា ជំនួបតាមទូរសព្ទនេះគឺជាកិច្ចសន្ទនាដ៏វិជ្ជមានលើប្រធានបទនេះ»។

លោក Trump បានបន្ថែមថា៖ លោក Putin «ចង់ជួយ» ចំពោះបញ្ហាជម្លោះអ៊ីរ៉ង់ ប៉ុន្តែលោកបានប្រាប់ទៅវិញថា ជួយបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនវិញទៅកាន់តែល្អ ហើយបែបនោះនឹងមានប្រយោជន៍ជាង។ គួរឱ្យដឹងថា ថ្មីៗនេះ លោក Trump បានបង្ហាញការខកចិត្តជាច្រើនលើកច្រើនសាចំពោះជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានចាប់ផ្តើមអស់រយៈពេលជាង ៤ ឆ្នាំមកហើយ។

ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ លោក Yuri Ushakov ជំនួយការគោលនយោបាយការបរទេសវិមានក្រឹមឡាំង បាននិយាយថា នៅក្នុងការសន្ទនាតាមទូរសព្ទកាលពីថ្ងៃចន្ទនោះ លោកប្រធានាធិបតីរុស្ស៊ី Putin បានលើកឡើងនូវសំណើមួយចំនួនសម្រាប់ការដោះស្រាយជម្លោះអ៊ីរ៉ង់ ឱ្យបានឆាប់រហ័ស៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm