អ៊ីរ៉ង់ ប្ដេជ្ញាបិទផ្លូវប្រេង រហូតទាល់តែការវាយប្រហារបញ្ចប់ ខណៈលោក Trump គំរាមវាយកាន់តែខ្លាំងជាងមុន

2026/03/10 07:13:35 pm        133

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃអង្គារ (១០ មីនា) នេះបានប្ដេជ្ញាថា ពួកគេនឹងមិនអនុញ្ញាតឱ្យដឹកជញ្ជូន «ប្រេងសម្បីតែមួយលីត្រ» ចេញពីមជ្ឈិមបូព៌ាបាននោះទេ ប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែបន្ត ស្របពេលការព្រមានធ្ងន់ៗពីលោកប្រធានាធិបតី Donald Trump ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំងក្លាជាងមុន ប្រសិនបើអ៊ីរ៉ង់ រារាំងការនាំចេញពីតំបន់ផលិតថាមពលដ៏សំខាន់មួយនេះ។

ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីទីផ្សារហិរញ្ញវត្ថុសកលបានរង្គោះរង្គើ ដោយសារតែក្តីបារម្ភថា ស្ថាប័នសន្តិសុខរបស់អ៊ីរ៉ង់ កំពុងគាំទ្រមេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei ហើយមិនទាន់ត្រៀមខ្លួនដកថយក្នុងពេលឆាប់ៗនេះទេ។ លោក Trump បានព្រមានថា ការវាយប្រហាររបស់អាមេរិក អាចកើនឡើងយ៉ាងខ្លាំង ប្រសិនបើអ៊ីរ៉ង់ ព្យាយាមបិទចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងការផ្គត់ផ្គង់ប្រេង ១ភាគ៥ របស់ពិភពលោក។

យ៉ាងណាមិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យលំហូរប្រេងណាមួយចាកចេញពីតំបន់មជ្ឈិមបូព៌ាបានឡើយ ប្រសិនបើការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្ត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ អ្នកនាំពាក្យម្នាក់របស់កងឆ្មាំបដិវត្តន៍បាននិយាយថា «អ៊ីរ៉ង់គឺជាអ្នកដែលនឹងកំណត់ចុងបញ្ចប់នៃសង្គ្រាម»។

សង្គ្រាមដ៏ក្ដៅគគុកនៅមជ្ឈិមបូព៌ា បានបិទច្រកសមុទ្រ Hormuz ដ៏សំខាន់រួចទៅហើយ ដោយធ្វើឱ្យនាវាដឹកប្រេងនានាមិនអាចធ្វើដំណើរឆ្លងកាត់បានទេ អស់រយៈពេលជាងមួយសប្តាហ៍ទៅហើយ និងបង្ខំឱ្យអ្នកផលិត បញ្ឈប់ការបូមយកប្រេងថ្មីៗ ដោយសារកន្លែងស្តុកប្រេង ពេញប្រៀបទៅហើយ និងមិនអាចនាំចេញបាន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        56
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm