អ្នកជំនាញសេដ្ឋកិច្ច៖ រដ្ឋាភិបាលនឹង​មាន​គោល​នយោបាយ​ឧបត្ថម្ភ​ធន​បើមាន​ការ​ប្រែប្រួល​តម្លៃ​ប្រេង​សាកល

2026/03/10 07:25:10 pm        256

អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា រដ្ឋាភិបាល​កំពុង​តាម​ដាន​យ៉ាង​យ​ក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រែ​ប្រួល​តម្លៃ​ប្រេង​នៅ​លើទីផ្សារសាកល ដើម្បីរៀបចំយុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដែល​ផ្តោត​លើ​ការ​ឧបត្ថម្ភធន និងការត្រួតពិនិត្យទីផ្សារ ដើម្បីការពារអ្នកប្រើប្រាស់ និងធានាស្ថិរភាពផ្គត់ផ្គង់ ក្នុង​អំឡុងពេលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានប្រាប់ BTV នៅថ្ងៃទី១០ មីនា​នេះ ថា ដើម្បីការពារអ្នកប្រើប្រាស់រដ្ឋាភិបាលនឹងដាក់ចេញវិធានការឧបត្ថម្ភធន ដើម្បី​បញ្ចុះ​តម្លៃ​ប្រេង​ក្នុង​ករ​ណីហក់ឡើងខ្ពស់។ ទន្ទឹមនឹងការដាក់ចេញការឧត្តម្ភធន លោកជឿថា រដ្ឋាភិបាល​ក៏​នឹងមានវិធានការមួយចំនួនទៀត ដូចជា តម្រូវឱ្យបុគ្គលិករដ្ឋមួយផ្នែក អាច​ធ្វើ​ការ​ពី​ផ្ទះ​តាម​ប្រព័ន្ធ​អន​ឡាញ ដែលវិធានការនេះ រដ្ឋាភិបាលធ្លាប់អនុវត្តន៍បានជោគជ័យរួចហើយ កាល​ពី​មាន​ការ​រីក​រាលដាលជំងឺកូវីដ-១៩។

លោកបណ្ឌិត ជ័យ តិច បន្ថែមថា ជាមួយគ្នា រដ្ឋាភិបាលត្រូវបន្ត​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ឱ្យ​សកម្មខ្លាំងជាមុន ហើយ លោកក៏បានអំ​ពាវនាវ​ដល់​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ត្រូវ​លក់ដូរប្រកបដោយសុច្ចរិទ្ធភាព។

សូមបញ្ជាក់ថា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើងកាលពីថ្មីនេះថា ក្នុងករណីតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិកើនឡើងចាប់ពី ៩០ ដុល្លារ​ ក្នុងមួយបារ៉ែល រដ្ឋាភិបាលនឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ។ ចំណែក ប្រេង​ម៉ាស៊ូត​ត​ម្លៃ​ចាប់ពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល នឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ដែល​នឹង​ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ៕អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm