លោក Putin ថា រុស្ស៊ី អាចផ្គត់ផ្គង់ ប្រេង និងឧស្ម័នដល់អឺរ៉ុប បាន ខណៈតម្លៃថាមពលកើនឡើង

2026/03/10 08:00:39 pm        165

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ប្រេង និងឧស្ម័នដល់អឺរ៉ុបដោយមានលក្ខខណ្ឌ ខណៈសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz )ត្រូវផ្អាក។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយក្នុងការអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទ៩មីនា ដើមសប្ដាហ៍នេះថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអតិថិជនអឺរ៉ុប ដែលភាគច្រើនបានឈប់ទិញពីប្រទេសរបស់លោក ក្នុងគោលបំណងបញ្ឈប់ការផ្តល់មូលនិធិដល់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រសិនបើពួកគេចង់ត្រលប់ទៅរកកិច្ចសហប្រតិបត្តិការរយៈពេលវែងវិញ។

ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសនៅអឺរ៉ុបបានចំណាយពេលបួនឆ្នាំកន្លងមកនេះ កាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ីយ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន និងទណ្ឌកម្មជាបន្តបន្ទាប់របស់សហភាពអឺរ៉ុប និងក្រុមប្រទេសមានឧស្សាហកម្មឈានមុខទាំង៧ របស់ពិភពលោក ឬ ក្រុមប្រទេសG7។

សហភាពអឺរ៉ុបបានហាមប្រាមការនាំចូលប្រេងឆៅរបស់រុស្ស៊ីតាមសមុទ្រក្នុងឆ្នាំ ២០២២  ខណៈការនាំចេញតាមបំពង់បង្ហូរប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី ត្រូវបានផ្អាកចាប់តាំងពីខែមករា ដោយសារតែការខូចខាតដល់បំពង់បង្ហូរប្រេង Druzhba តាមរយៈអ៊ុយក្រែន។

លោកបានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល និងប្រធានក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធំៗរបស់រុស្ស៊ីថា ប្រសិនបើក្រុមហ៊ុនអឺរ៉ុប និងអតិថិជនទិញអឺរ៉ុបសម្រេចចិត្តផ្លាស់ប្តូរទិសដៅរបស់ខ្លួនភ្លាមៗ និងផ្តល់ឱ្យពួកលោកនូវកិច្ចសហប្រតិបត្តិការរយៈពេលវែង និងប្រកបដោយចីរភាព ដោយគ្មានសម្ពាធនយោបាយ នោះរុស្ស៊ី មិនដែលបដិសេធឡើយ។ ពួកលោកក៏ត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការធ្វើការជាមួយបណ្តាប្រទេសនៅអឺរ៉ុប៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm