លោក Zelenskyy៖ អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពជុំថ្មី «នៅពេលណាក៏បាន»

2026/03/10 09:58:30 pm        139

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទ (៩ មីនា) ថា អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាសន្តិភាពជុំថ្មី ដែលគាំទ្រដោយសហរដ្ឋអាមេរិក «នៅពេលណាក៏បាន» ប៉ុន្តែការយកចិត្តទុកដាក់របស់ដៃគូអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ កំពុងផ្តោតលើជម្លោះនៅអ៊ីរ៉ង់ ដោយបន្ថែមថា សហរដ្ឋអាមេរិក បានស្នើពន្យារពេលកិច្ចប្រជុំនាពេលខាងមុខ។

ក្នុងសារបង្ហោះលើបណ្ដាញសង្គម X លោក Zelenskyy បាននិយាយថា ទីក្រុងមូស្គូ កំពុងព្យាយាមរៀបចំជម្លោះនេះដើម្បីផលប្រយោជន៍របស់ខ្លួន ហើយមានបំណងបង្វែរការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសជិតខាង និងមូលដ្ឋានទ័ពអាមេរិក ឱ្យទៅជា «សមរភូមិទីពីរនៃសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន»។

លោកសង្កត់ធ្ងន់ថា «ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំនៅពេលណាក៏បាន ក្នុងគ្រប់ទម្រង់ទាំងអស់ ទាក់ទងនឹងការបញ្ចប់សង្គ្រាម»។

កិច្ចចរចាជាច្រើនជុំ ដែលមានគោលបំណងបញ្ចប់ជម្លោះរយៈពេលជាង ៤ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន ពុំទាន់មានវឌ្ឍនភាពលើបញ្ហាសំខាន់ៗនៅឡើយទេ រួមទាំងការទាមទាររបស់រុស្ស៊ី ឱ្យទីក្រុងគីវ បោះបង់ចោលទឹកដីដែលកងទ័ពទីក្រុងមូស្គូ មិនអាចដណ្តើមយកបាន។

កិច្ចចរចាត្រីភាគីជុំចុងក្រោយបំផុតរវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ។ កិច្ចប្រជុំមួយផ្សេងទៀតដែលបានគ្រោងទុកសម្រាប់ចុងខែកុម្ភៈ ហើយក្រោយមកបានលើកទៅដើមខែមីនានេះ ត្រូវបានពន្យារពេលភ្លាមៗ មុនពេលទីក្រុងវ៉ាស៊ីនតោន បើកការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        19
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        38
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm