IAEA៖ អ៊ុយរ៉ានីញ៉ូមភាគច្រើនរបស់អ៊ីរ៉ង់ ដែលជិតកម្រិតគ្រាប់បែកនុយក្លេអ៊ែរ ទំនងជាទុកនៅទីក្រុង Isfahan

2026/03/10 03:07:31 pm        92

អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានថ្លែងកាលពីថ្ងៃចន្ទ (៩ មីនា) ថា ចំនួនជិតពាក់កណ្តាលនៃសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ដែលមានកម្រិតភាពសុទ្ធដល់ទៅ ៦០% ពោលគឺជាកម្រិតកៀកនឹងការផលិតអាវុធនុយក្លេអ៊ែរ ត្រូវបានរក្សាទុកក្នុងបណ្តាញផ្លូវរូងក្រោមដីមួយនៅទីក្រុង Isfahan ហើយទំនងជាលាក់ទុកនៅទីនោះនៅឡើយ។

លោក Grossi បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉ារីសថា៖ «អ្វីដែល IAEA ជឿជាក់នោះគឺថា គិតត្រឹមការត្រួតពិនិត្យចុងក្រោយរបស់ស្ថាប័ន IAEA បានឱ្យដឹងថា ទីក្រុង Isfahan មានអ៊ុយរ៉ានីញ៉ូមកម្រិតភាពសុទ្ធ ៦០% ចំនួនជាង ២០០ គីឡូក្រាម ឬអាចលើសនេះបន្តិចបន្តួច»។ លោកបន្តថា ស្តុកទាំងនោះ «ជាចម្បង» គឺស្ថិតនៅ Isfahan ហើយសារធាតុខ្លះដែលរក្សាទុកនៅកន្លែងផ្សេងទៀត អាចនឹងត្រូវបានបំផ្លាញចោលរួចទៅហើយ។

បណ្តាញផ្លូវរូងក្រោមដីនេះ គឺជាគោលដៅតែមួយគត់ ដែលហាក់ដូចជាមិនបានរងការខូចខាតធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារកាលពីខែមិថុនាឆ្នាំមុន ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ក្រុមអ្នកការទូតបានលើកឡើងជាយូរមកហើយថា រោងចក្រនៅទីក្រុង Isfahan ត្រូវបានប្រើសម្រាប់រក្សាទុកអ៊ុយរ៉ានីញ៉ូម ដែលមានកម្រិតភាពសុទ្ធ ៦០% ខណៈទីភ្នាក់ងារ IAEA ក៏បានបញ្ជាក់ពីបញ្ហានេះនៅក្នុងរបាយការណ៍របស់ខ្លួនជូនរដ្ឋជាសមាជិកកាលពីខែមុន ប៉ុន្តែមិនបានលម្អិតពីចំនួនពិតប្រាកដនោះទេ។

យោងតាមការប៉ាន់ស្មានរបស់ទីភ្នាក់ងារ IAEA បានបង្ហាញថា នៅពេលដែលអ៊ីស្រាអែល បើកការវាយប្រហារលើកដំបូងក្នុងខែមិថុនា អ៊ីរ៉ង់មានអ៊ុយរ៉ានីញ៉ូមកម្រិតសុទ្ធ ៦០% ចំនួន ៤៤០,៩ គីឡូក្រាម។ ប្រសិនបើត្រូវបានចម្រាញ់បន្ថែមទៀត ចំនួននេះនឹងផ្តល់នូវសារធាតុផ្ទុះដែលត្រូវការ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរចំនួន ១០គ្រាប់ នេះបើយោងតាមរង្វាស់កំណត់របស់ IAEA៕

អត្ថបទដែលទាក់ទង

ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ
2026/04/06 08:53:00 pm        1
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm        1
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ

2026/04/06 08:53:00 pm
​ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm
​ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
2026/04/06 08:50:26 pm
​អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm
​អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow
2026/04/06 08:40:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am