ព្រឹទ្ធាចារ្យវ័យ ៨៣ឆ្នាំ ២រូបភ្ញាក់ផ្អើលនឹងភាពអស្ចារ្យប្រាសាទភ្នំជីសូរ្យ តាមរយៈ​ព្រឹត្តិការណ៍​ជិះកង់​ភ្នំពេញ-តាកែវ

2026/03/10 10:38:44 pm        322

កីឡាករ-កីឡាការិនីចាស់ក្មេងប្រមាណ ១ពាន់នាក់ សុទ្ធតែសប្បាយរីករាយ បន្ទាប់​ពី​បាន​ចូលរួម​ព្រឹត្តិ​ការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ កាលពីចុងសប្ដាហ៍កន្លង ។ ក្នុង​នោះ​មាន​ព្រឹទ្ធា​ចារ្យវ័យ ៨៣ឆ្នាំ ២រូប ក៏មានមោទនភាព ចំពោះការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ​ផង​ដែរ ពិសេសការបង្ហាញនូវភាពអស្ចារ្យរបស់ប្រាសាទភ្នំជីសូរ្យដល់ប្រជាពលរដ្ឋទូទៅ រួម​ទាំង​លោក​តាផ្ទាល់ ដែលពុំធ្លាប់បានដឹងពីមុន។

ព្រឹទ្ធាចារ្យ​ជិះកង់វ័យ ៨៣ឆ្នាំ អឹង សំរេច បានគាំទ្រការរៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ដែល​មិនត្រឹមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងវិស័យកីឡា តែក៏បាន​រួម​ចំណែក​ផ្សព្វ​ផ្សាយ​ពី​វិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជានៅកម្ពុជា ជាក់ស្ដែងប្រាសាទភ្នំជីសូរ្យ ដ្បិត​លោក​តា​ធ្លា​ប់រស់នៅខេត្តតាកែវ តែលោកតាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីធ្វើដំណើរដល់ទិសខាងកើត ដោយ​មិននឹកស្មានមានប្រាសាទបុរាណជាច្រើន និងជណ្ដើរបុរាណដ៏អស្ចារ្យថែមទៀត។

ជាមួយគ្នាព្រឹទ្ធារចារ្យ គ្រុយ ប៉េងឡាយ ដែលមានវ័យ ៨៣ឆ្នាំដូចគ្នា ក៏បានសម្ដែង​សេចក្ដី​រីក​រាយ​ជា​ខ្លាំង ចំពោះការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះរបស់ក្រសួងទេសចរណ៍ ហើយ​លោក​តា​បាន​សម្រេច​ចូល​រួមជិះពាក់កណ្ដាលផ្លូវពីស្រុកបាទី ព្រោះចង់អបអរសាទរផង និងបង្ហាញ​ភាព​ជា​គំរូ​ដល់​យុវជន​ជំនាន់ក្រោយផង ក្នុងការយកពេលទំនេរមកលេងកីឡា ក៏ដូចជាដើម្បី​រួម​ចំណែក​ផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍ ពិសេសតំបន់ប្រាសាទភ្នំជីសូរ្យតែម្ដង។

ទន្ទឹមជាមួយគ្នាដែរ លោក ថោង ថាំង ដែលធ្វើដំណើរពីរាជធានីភ្នំពេញ រហូតដល់ខេត្តតាកែវ បាន​បញ្ជាក់ថា លោកបានចូលរួមព្រឹត្តិការណ៍នេះ ២ដងមកហើយ ហើយពិតជាភ្ញាក់ផ្អើល ចំពោះ​សន្ទុះ​នៃការចូលរួមដ៏ច្រើនរបស់ប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនី ដែលនេះ គឺជា​ការ​រួប​រួម​មួយ​ដ៏​អស្ចារ្យ ក្រោមម្លប់សន្ដិភាព ផ្សារភ្ជាប់កីឡា ដើម្បីផ្សព្វផ្សាយ​ពីវិ​ស័យ​ទេសចរណ៍​នៅ​ខេត្ត​តាកែវ ​ក៏ដូចជានៅកម្ពុជា។

គួរដឹងថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ លើកទី២ កាលពីថ្ងៃអាទិត្យកន្លងទៅ មាន​អ្នក​ចូល​រួម​លើស​ពី​ការរពឹងរហូតដល់ខ្ទង់ពាន់ ដោយធ្វើដំណើរពីភ្នំពេញ រហូតដល់ទីរួមខេត្តតាកែវ ផ្សារ​ភ្ជាប់​សកម្ម​ភាពជាច្រើន ពិសេសការផ្សារភ្ជាប់ព្រឹត្តិការណ៍នឹងតំបន់វប្បធម៌ ប្រវត្តិសាស្ដ្រ នៃ​ប្រាសា​ទ​ភ្នំ​ជី​សូរ្យ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អម​គណៈ​ប្រតិភូថ្នាក់ដឹកនាំក្រសួង និងមានការរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm