កីឡាករ ២៣ នាក់ត្រូវបណ្តេញចេញក្នុងការប៉ះទង្គិចធំមួយនៅការប្រកួតលីគកំពូលប្រេស៊ីល

2026/03/10 11:08:20 pm        253

កាតក្រហមចំនួន ២៣ សន្លឹកត្រូវផ្តល់ទៅកាន់កីឡាករ ២៣ នាក់ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ធំមួយអំឡុងការប្រកួតរវាង Cruzeiro និង Atletico Mineiro វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Campeonato Mineiro នៅប្រេស៊ីល។

Kaio Jorge ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះតែមួយគ្រាប់គត់នៅកីឡដ្ឋាន Belo Horizonte ខណៈដែល Cruzeiro ដែលកំពុងដឹកនាំអតីតអ្នកចាត់ការប្រេស៊ីលលោក Tite យកឈ្នះ Atletico Mineiro ១-០ ក្លាយជាជើងឯក ប្រចាំរដ្ឋ Minas Gerais លើកដំបូងតាំងពីឆ្នាំ ២០១៩។

តែមិននឹងបញ្ចប់ ការប្រកួតបានជួបនឹងភាពច្របូកច្របល់នៅនាទីចុងក្រោយ ដែលធ្វើឱ្យមានការអន្តរាគមដោយកងកម្លាំងសន្តិសុខ ដែលជាលទ្ធផលគេឃើញកីឡាករ ២៣ នាក់ត្រូវបានបណ្តេញចេញ បូករួមទាំងអតីតកីឡាករជម្រើសជាតិប្រេស៊ីល Hulk ផងដែរ។

ហេតុចាប់ផ្តើមឡើងនៅពេល អ្នកចាត់ការ Atletico, Everson រុញកីឡាករ Christian ដោយយកជង្គង់ជាន់មុខ និងដើមទ្រូងរបស់កីឡាករ Cruzeiro។

មិត្តរួមក្រុមរបស់ Christian ភ្លាមៗក៏បានរត់សំដៅមកអ្នកចាំទី Everson និងរុញបុកបង្គោលទី និងក្រោយមកក៏មានការវាយតប់គ្នាជាបន្តបន្ទាប់ឃាត់មិនឈ្នះ។

មិនមានការបង្ហាញកាតក្រហម ២៣ សន្លឹកនោះដោយអាជ្ញាកណ្តាល Matheus Delgado Candancan ឡើយ ពោលគឺការបណ្តេញចេញដោយកាតក្រហមនោះ ត្រូវបានធ្វើឡើងក្រោយចប់ការប្រកួត។

សម្រាប់ Cruzeiro មានកីឡាករ ១២ នាក់បូករួមទាំងអ្នកចាំទីត្រូវបានបណ្តេញចេញ ខណៈ Atletico Mineiro ត្រូវបានបណ្តេញចេញ ១១ នាក់ ក្នុងនោះមាន Hulk និងអតីតខ្សែការពារ Nottingham, Renan Lodi ផងដែរ។

យ៉ាងណាក្តីកាតក្រហម ២៣ សន្លឹកនេះមិនមែនជាកំណត់ត្រាឡើយ ពោលគឺកំណត់ត្រាការប្រកួតដែលមានកីឡាករត្រូវបានបណ្តេញច្រើនបំផុតនោះគឺដល់ទៅ ៣៦ នាក់ អំឡុងការប្រកួតក្របខណ្ឌទី ៥ អាហ្សង់ទីនរវាង Atletico Claypole និង Victoriano Arenas៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm