អនុប្រធាន គ.ជ.អ.ប អំពាវនាវក្រុមប្រឹក្សារាជធានីខេត្ត ជំរុញថ្នាក់ក្រោមជាតិ​អនុវត្តផែនការ​អភិវឌ្ឍន៍​ជាតិឲ្យជោគជ័យ

2026/03/10 11:21:57 pm        318

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានអំពាវនាវដល់ក្រុមប្រឹក្សារាជធានីខេត្ត ជួយជំរុញបន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ។

ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ថា នៅពេលខាងមុខ គ.ជ.អ.ប នឹងមានពិធីផ្សព្វផ្សាយនូវផែនការអភិវឌ្ឍន៍ជាតិ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងស្ថាប័នថ្នាក់ជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តនូវផែនការចុងក្រោយ នៃកម្មវិធីជាតិ ដំណាក់កាលទី២ ។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប បានលើកទឹកចិត្តទៅដល់សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ជួយបន្តផ្សព្វផ្សាយនូវផែនការនេះ ក៏ដូចជាចូលរួមអនុវត្តនូវផែនការអភិវឌ្ឍន៍ជាតិឲ្យកាន់តែទទួលបានលទ្ធផលល្អ តាមការគ្រោងទុក ខណៈមន្ទីរស្ថាប័នមួយចំនួន ត្រូវបានកំណែទម្រង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនោះ ។

ជាមួយគ្នានេះ ឯកឧត្តម សក់ សេដ្ឋា បានវាយតម្លៃចំពោះសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដោយមិនត្រឹមតែបានពិនិត្យ ពិភាក្សាលើសមិទ្ធផលសំខាន់ៗសម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារ សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៦ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់អំពីបញ្ហាប្រឈម ដែលត្រូវបន្តដោះស្រាយក្នុងកម្រិតផ្ទៃក្នុងសមាគម ព្រមទាំងកំណត់នូវបញ្ហាប្រឈម និងសំណូមពរដែលត្រូវស្នើជូនរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យពិចារណាទាំងក្នុងកម្រិតក្របខណ្ឌបទដ្ឋានគតិយុត្ត និងទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីធានាឱ្យក្រុមប្រឹក្សារាជធានី ខេត្ត អាចប្រើប្រាស់សិទ្ធិ និងអនុវត្តតួនាទីរបស់ខ្លួនបានពេញលេញស្របតាមការកំណត់ដោយច្បាប់រៀបចំអង្គការ ។

សម្រាប់លទ្ធផលនៃកិច្ចប្រជុំនេះ ​ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិ​ក្រុមប្រឹក្សារាជធានី ខេត្ត មានប្រសាសន៍ថា លទ្ធផលចំនួន ៤ចំណុច ទី១. ក្រុមប្រឹក្សាជាតិបានអនុម័តបំពេញបន្ថែមសមាសភាពសមាជិកក្រុមប្រឹក្សាជាតិ ចំនួនបីរូប, ទី២. ក្រុមប្រឹក្សាជាតិបានពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៥ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥, ទី៣. ក្រុមប្រឹក្សាជាតិបានពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦ និងទី៤. ក្រុមប្រឹក្សាជាតិបានស្វែងយល់អំពីកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ផអ៥ទី២ (២០២៦-២០៣០) ។

 គួរបញ្ជាក់ថា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត (ស.ជ.ខ.) បង្កើតឡើងនៅឆ្នាំ២០១៣ ជាស្ថាប័នតំណាងឱ្យក្រុមប្រឹក្សាទាំង ២៥ រាជធានី-ខេត្តនៅកម្ពុជា ដើម្បីលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក ។ សមាគមនេះដើរតួនាទីសំខាន់ក្នុងការពង្រឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងកិច្ចសហប្រតិបត្តិការ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm