លោក Trump ពិចារណាសម្រាលទណ្ឌកម្មលើរុស្ស៊ី និងវិធានការផ្សេងទៀត ដើម្បីទម្លាក់តម្លៃប្រេង

2026/03/10 11:25:45 pm        69

យោងតាមប្រភពជាច្រើន បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាពីការបន្ធូរបន្ថយទណ្ឌកម្មប្រេង លើប្រទេសរុស្ស៊ី ព្រមទាំងប្រទេសផ្សេងទៀត និងការបញ្ចេញស្តុកប្រេងឆៅបន្ទាន់ ជាផ្នែកមួយនៃជម្រើសជាច្រើនដែលមានគោលបំណងទប់ស្កាត់ការហក់ឡើងនូវតម្លៃប្រេងសកល ក្នុងអំឡុងពេលមានជម្លោះ ជាមួយអ៊ីរ៉ង់។

ការពិភាក្សាយ៉ាងម៉ត់ចត់ទាំងនេះ ឆ្លុះបញ្ចាំងពីក្ដីបារម្ភរបស់សេតវិមាន ដែលថា តម្លៃប្រេងឡើងខ្ពស់បន្ទាប់ពីមានការវាយប្រហារជាងមួយសប្តាហ៍របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ នឹងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម និងអ្នកប្រើប្រាស់អាមេរិក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា ជាពេលដែលសមាជិកគណបក្សសាធារណរដ្ឋរបស់លោក Trump សង្ឃឹមថា នឹងរក្សាបាននូវការគ្រប់គ្រង នៅសភា។

នៅរដ្ឋ Florida កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) លោក Trump បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលរបស់លោក កំពុងដកទណ្ឌកម្មលើប្រទេសមួយចំនួន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យទីផ្សារប្រេងមានស្ថិរភាព ប៉ុន្តែបានបដិសេធមិនផ្តល់សេចក្ដីលម្អិត។ មេដឹកនាំអាមេរិករូបនេះ បាននិយាយថា៖ «យើងមានទណ្ឌកម្មលើប្រទេសមួយចំនួន។ យើងនឹងដកទណ្ឌកម្មទាំងនោះ រហូតដល់ច្រកសមុទ្រត្រូវបានបើកចំហឡើងវិញ»។

ការសម្រេចសម្រាលទណ្ឌកម្មលើរុស្ស៊ី អាចជួយជំរុញដល់ការផ្គត់ផ្គង់ប្រេងពិភពលោក នៅពេលដែលមានការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូន នៅតំបន់មជ្ឈិមបូព៌ា ដោយសារជម្លោះនៅអ៊ីរ៉ង់ដែលកាន់តែរាលដាល។ ប៉ុន្តែវាក៏អាចធ្វើឲ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់ប្រាក់ចំណូលរបស់រុស្ស៊ី ពាក់ព័ន្ធនឹងសង្គ្រាមរបស់ប្រទេសនេះ នៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm