លោក Trump ជំរុញឲ្យបក្សសាធារណរដ្ឋរឹតបន្តឹងការបោះឆ្នោត មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ

2026/03/10 11:35:35 pm        63

ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានថ្លែងទៅកាន់សមាជិកសភាគណបក្សសាធារណរដ្ឋដោយផ្ទាល់ កាលពីថ្ងៃចន្ទ (ទី៩ ខែមីនា ឆ្នាំ២០២៦) បានជំរុញឲ្យអ្នកទាំងនោះអនុវត្តច្បាប់រឹតបន្តឹងការបោះឆ្នោតថ្មីយ៉ាងទូលំទូលាយ ជាមធ្យោបាយ ដើម្បី «ធានា» ជ័យជម្នះ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ នាខែវិច្ឆិកា ដោយបានបញ្ជាក់ថា លោកនឹងបដិសេធមិនចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ថ្មីឲ្យក្លាយជាច្បាប់ជាធរមាន រហូតដល់ពួកគេអនុវត្តកិច្ចការនោះ។

ច្បាប់ស្តីពីការការពារសិទ្ធិបោះឆ្នោតជនជាតិអាមេរិក (SAVE) នឹងដាក់ការរឹតបន្តឹងការបោះឆ្នោតថ្មី ក្នុងនោះរួមទាំងការតម្រូវឲ្យផ្ដល់ភស្តុតាងសញ្ជាតិ សម្រាប់អ្នកដែលចុះឈ្មោះបោះឆ្នោត។ វាបានលេចឡើងជាលើកដំបូង កាលពី ២ឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការអះអាងមិនពិតរបស់លោក Trump ដែលថា ប្រជាជនក្នុងប្រទេសនេះ បានបោះឆ្នោតដោយខុសច្បាប់នៅក្នុងការបោះឆ្នោតអាមេរិក។

អំឡុងពេលមានជួបជុំ នៅឯក្លឹបវាយកូនហ្គោល Doral របស់លោក ក្នុងទីក្រុង Miami ដើម្បីពិភាក្សាអំពីរបៀបវារៈនីតិបញ្ញត្តិរបស់លោកប្រធានាធិបតី មេដឹកនាំអាមេរិករូបនេះបានប្រាប់សមាជិកសភាគណបក្សសាធារណរដ្ឋថា៖ «វា (ការឹតបន្តឹង) នឹងធានាដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ បើអ្នកមិនយល់ទេនោះ នេះគឺជាបញ្ហាធំណាស់ តាមការយល់ឃើញរបស់ខ្ញុំ» ។

គណបក្សសាធារណរដ្ឋរបស់លោក កំពុងឆ្ពោះទៅរកការធ្វើយុទ្ធនាការដែលប្រឈមនឹងផលប៉ះពាល់ផ្នែកនយោបាយ ហើយអ្នកវិភាគ លើកឡើងថា ក្រុមនេះអាចនឹងជួបការលំបាក ក្នុងការរក្សាសំឡេងភាគច្រើនស្ដួចស្ដើងរបស់ខ្លួន នៅក្នុងសភា ខណៈដែលគណបក្សប្រជាធិបតេយ្យទាញយកផលពីការមិនពេញចិត្តរបស់អ្នកបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច។

ច្បាប់រឹតបន្តឹងនេះនឹងតម្រូវឲ្យជនជាតិអាមេរិកបញ្ជាក់ពីសញ្ជាតិរបស់ពួកគេ នៅពេលចុះឈ្មោះបោះឆ្នោត និងបង្ហាញអត្តសញ្ញាណប័ណ្ណដែលមានរូបថតមុនពេលបោះឆ្នោត។ វាក៏នឹងរឹតបន្តឹងការប្រើប្រាស់សន្លឹកឆ្នោតតាមប្រៃសណីយ៍ផងដែរ។ វាគឺករណីខុសច្បាប់រួចទៅហើយ សម្រាប់អ្នកដែលមិនមែនជាពលរដ្ឋទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធ។ ក្រុមឯករាជ្យ ទាំងនៅខាងឆ្វេងនិយម និងខាងស្តាំនិយម ក៏ដូចជាមន្ត្រីបោះឆ្នោតរដ្ឋ បានរកឃើញថា ការបោះឆ្នោតបែបនេះកម្រកើតមានណាស់៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm