អត្ថប្រយោជន៍សាលាដែលមានវិន័យល្អ គឺទទួលបានធនធានមនុស្សដ៏ល្អសំរាប់ប្រទេសជាតិ

2026/03/10 11:35:55 pm        136

កំពង់ឆ្នាំង៖ លោក នុត អង្គារ នាយកសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងថា «គោលនយោបាយសាលាត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យដំណើរការបង្រៀនរបស់គ្រូ និងដំណើរការៀនរបស់សិស្សប្រព្រឹត្តទៅបានរលូតត្រឹមត្រូវ និងមានប្រសិទ្ធភាព»។ យើងក៏អាចនិយាយបានថា គោលនយោបាយរបស់សាលាគឺជាគំនិតប្រាជ្ញានៃការគ្រប់គ្រងដឹកនាំ ចាត់ចែង សំដៅសម្រេចឲ្យបានគោលដៅនៃការបង្រៀន និងរៀបតាមផែនការកំណត់ប្រកបដោយភាពជោគជ័យ។

លោកនាយកសាលាបានបន្តថា៖ ដូច្នេះសាលាត្រូវកំណត់ និងរៀបចំគោលនយោបាយក្នុងការដឹកនាំការបង្រៀន និងរៀនឲ្យបានត្រឹមត្រូវ។ ភាគច្រើនសិស្សនឹងឃើញគោលនយោបាយនៃការគ្រប់គ្រងរបស់សាលាតាមរយៈបទបញ្ញត្តិនានា បទបញ្ជាផ្ទៃក្នុង និងច្បាប់វិន័យផ្សេងទៀតដែលសាលាបានដាក់កំណត់ឲ្យសិស្ស និងគ្រូអនុវត្តក្នុងបរិវេណសាលា។ ដូច្នេះសិស្សត្រូវធ្វើតាមវិន័យ ឬបទបញ្ញត្តិផ្សេងៗឲ្យបានត្រឹមត្រូវទៀងទាត់ និងខ្ជាប់ខ្ជួនបំផុត ព្រោះថា វានឹងធ្វើឲ្យអ្នកក្លាយទៅជាសិស្សល្អ សិស្សគំរូ សិស្សឆ្នើម សិស្សពូកែ ឬសិស្សអស្ចារ្យបាន។

លោកបានបន្ថែមថា៖ សិស្សត្រូវតែហ៊ានជ្រើសរើសចូលរៀនសាលារៀនណាដែលមានច្បាប់វិន័យ និងបទបញ្ជាផ្ទៃក្នុងដ៏តឹងរឹង ព្រោះវិន័័យគឺជាពុម្ពដ៏ស្រស់ស្អាតទំនើបក្នុងការផលិតសិស្សពូកែ ឬសិស្សប្រកបដោយគុណភាព។ សាលាណាដែលគ្មានច្បាប់វិន័យ ឬបទបញ្ជាផ្ទៃក្នុងដ៏តឹងរឹង វាគ្រាន់តែជាកន្លែងចាយពេលវេលាឥតប្រយោជន៍របស់សិស្សប៉ុណ្ណោះ ព្រោះវាមិនបានធ្វើឲ្យសិស្សស្គាល់ពីតម្លៃពិតនៃការសិក្សាអប់រំ ជាពិសេសនោះមិនបានអប់រំចិត្តគំនិតសិស្សឲ្យល្អប្រសើរឡើយ។ ដូច្នេះសិស្សត្រូវតែហ៊ានចូលខ្លួនដើម្បីឲ្យវិន័យជួយដុសខាត់លត់ដំអប់រំកែច្នៃ ដើម្បីក្លាយទៅជាសិស្សដ៏ល្អប្រសើរ មានរូបរាងថ្មី ចំណេះដឹងថ្មី ជំនាញពិត សមត្ថភាពខ្លាំងដើម្បីអាចច្បាំងឈ្នះលើសមរភូមិការងារឬក្នុងវិស័យមុខរបរទៅថ្ងៃអនាគត។

ជាការពិតណាស់សាលាដែលមានវិន័យល្អ មានគោលនយោបាយល្អ និង ធ្វើឲ្យសិស្ស និសិត្ស ទទួលបានជោគជ័យក្នុងការសិក្សា ផ្ទុយទៅវិញបើយើងរៀននៅសាលាដែលគ្មានវិន័យល្អ គ្មានគោលនយោបាយល្អ សិស្សប្រាកដជាគ្មានគុណភាព និង មិនអាចប្រកួតប្រជែងជាមួយសិស្សដែលរៀននៅសាលាដែលមានវិន័យល្អបានឡើយ៕

 ដោយ ៖ កាំងហុង វាស្នា​

 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm