ផ្នែកឯកជននិងដៃគូពាក់ព័ន្ធបានចូលរួមជាមួយក្រសួងបរិស្ថាន លើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងការកែច្នៃសំរាម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា

2026/03/11 12:17:33 am        132

ក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ទទួលធុងញែកសំរាម សរុបចំនួនមួយរយឈុត ដោយមួយឈុត មាន៣ធុង របស់ក្រុមហ៊ុន Leader Energy Group Berhad ដែលមានក្រុមហ៊ុន Cambodian Transmission Limited ជាបុត្រសម្ព័ន្ធ។ សម្រាប់ចែកជូនបន្តដល់រដ្ឋបាលក្រុង-ស្រុក នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ដើម្បីដាក់នៅតាមសាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមផ្សារ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាការចូលរួមពីផ្នែកឯកជននិងដៃគូពាក់ព័ន្ធទាំងអស់ បានលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងការកែច្នៃសំរាម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា តាមផែនការនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាននឹងផ្តល់ ធុងសំរាមឲ្យបានចំនួន៣ម៉ឺនទៅ៤ម៉ឺនធុងបន្ថែមទៀត យកទៅចែកជូនសាលារៀន មណ្ឌលសុខភាព និងវត្តអារាម នៅទូទាំងប្រទេសកម្ពុជា ដែលកាលពីឆ្នាំកន្លងទៅនេះ ក្រសួងបរិស្ថានបានផ្តល់ធុងសំរាមចំនួនជាង១ម៉ឺនធុងរួចរាល់ហើយ ទៅកាន់ខេត្តចំនួន៦នៅកម្ពុជា។ 

សូមបញ្ជាក់ថា ការចែកធុងសំរាមទៅដល់មូលដ្ឋាន សាលារៀន វត្តអារាម មណ្ឌលសុខភាព និងទីផ្សារ ដែលជួយជំរុញឱ្យសកម្មភាពនៃយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក និងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅភាពស្អាត ភាពបៃតង និងចីរភាព តាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        48
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        135
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm