ផ្លូវល្បាយក្រួសនៅដីសម្បទានសង្គមកិច្ចឃុំដូនបា បានកំពុងលើកកម្ពស់ការរស់នៅគ្រួសារអតីតយុទ្ធជន

2026/03/11 01:44:23 am        154

ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែងសរុប ៩ ៥៧០ ម៉ែត្រ ស្ថិតក្នុងដីសម្បទានសង្គមកិច្ចឃុំដូនបា ស្ថិតនៅឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានស្ថាបនាយ៉ាងល្អប្រសើរ ដោយផ្លូវនេះបានកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជនរាប់រយគ្រួសារដែលកំពុងរស់នៅតំបន់នោះ។

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលល្បាយក្រួសចំនួន១ខ្សែ មាន៨កំណាត់ ប្រវែងសរុប ៩ ៥៧០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ដែលជា មូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំងទ្វេបានគិតគូរយ៉ាងខ្លាំងលើការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅជនបទ។

ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងការអភិវឌ្ឍនៅតំបន់ដីសម្បទានសង្គមកិច្ច ឃុំដូនបានេះ បានបង្ហាញយ៉ាងច្បាស់ អំពីការ យកចិត្តទុកដាក់របស់រារដ្ឋាភិបាល បង្កើតជាសហគមន៍សម្រាប់ការរស់នៅរបស់អតីតយុទ្ធជន មានផ្ទះ មានដីធ្វើចម្ការ មានផ្លូវ មាន ភ្លើង និងមានសំណង់សិល្បៈការ្យផ្សេងៗបាននិងកំពុងកើតឡើងជាបន្តបន្ទាប់។ នេះជាការចូលរួមចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិ- បាល ក្នុងការជំរុញបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជននៅតំបន់នោះ ឱ្យមានជីវភាពរស់នៅកាន់តែធូរធារ។

ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ និងបានឯកភាពទទួលយកគម្រោងផ្លូវទាំងនោះ ក្រោមការស្ថាបនា របស់ក្រុមហ៊ុន រ៉ូយ៉ាល់ មេគង្គ ខនស្ត្រាក់ សិន & ឌីវើឡុបមែន ដែលបានស្ថាបនាប្រកបដោយគុណភាពខ្ពស់ ដើម្បីជួយសម្រួលដល់ ការធ្វើដំណើរ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើយ ជាពិសេសជំរុញដល់ការដឹកជញ្ជូនកសិផល របស់គ្រួសារអតីតយុទ្ធជន ពីចម្ការទៅគេហដ្ឋាន ឬទៅកាន់ទីផ្សារ និងទៅកាន់ឧស្សាហកម្ម និងតំបន់កែច្នៃផ្សេងៗជាដើម៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        78
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        101
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm