ប្រមុខក្រុមប្រឹក្សាអឺរ៉ុប៖ រុស្ស៊ីគឺជាអ្នកឈ្នះតែមួយគត់ នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា

2026/03/11 02:15:19 am        93

ប្រមុខក្រុមប្រឹក្សារបស់សហភាពអឺរ៉ុប (EU) លោក Antonio Costa នៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះ បានលើកឡើងថា រហូតមកដល់ពេលនេះ រុស្ស៊ីគឺជាអ្នកឈ្នះតែមួយគត់ពីសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលតម្លៃថាមពលហក់ឡើងខ្ពស់ ហើយការចាប់អារម្មណ៍ចំពោះសង្គ្រាមរបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ុយក្រែន បានរសាត់បាត់។

ក្នុងសុន្ទរកថាទៅកាន់ឯកអគ្គរដ្ឋទូត EU នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Costa បានថ្លែងថា៖ «រហូតមកដល់ពេលនេះ មានតែអ្នកឈ្នះម្នាក់គត់នៅក្នុងសង្គ្រាមនេះ គឺរុស្ស៊ី។ ប្រទេសនេះទទួលបានធនធានថ្មី ដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន ខណៈដែលតម្លៃថាមពលឡើងខ្ពស់។ ប្រទេសនេះទទួលបានផលចំណេញពីការបង្វែរសមត្ថភាពយោធា ដែលអាចត្រូវបានបញ្ជូនទៅគាំទ្រអ៊ុយក្រែន។ ហើយប្រទេសនេះទទួលបានអត្ថប្រយោជន៍ពីការយកចិត្តទុកដាក់ដែលមានកាន់តែតិចទៅៗ ចំពោះសមរភូមិនៅអ៊ុយក្រែន ខណៈដែលជម្លោះនៅមជ្ឈិមបូព៌ាកំពុងក្លាយជាចំណុចចាប់អារម្មណ៍ខ្លាំង»។

លោក Costa បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីឲ្យ EU ការពារសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ ដែលលោកបាននិយាយថា ឥឡូវនេះកំពុងត្រូវបានធ្វើឲ្យប៉ះពាល់ដោយសហរដ្ឋអាមេរិក និងដើម្បីឲ្យគ្រប់ភាគីទាំងអស់នៅមជ្ឈិមបូព៌ាវិលត្រឡប់ទៅតុចរចាវិញ។

លោកបានបន្ថែមថា៖ «សេរីភាព និងសិទ្ធិមនុស្សមិនអាចសម្រេចបានតាមរយៈគ្រាប់បែកនោះទេ។ មានតែច្បាប់អន្តរជាតិប៉ុណ្ណោះ ដែលគាំទ្រដល់ដំណើរការទាំងនោះ។ យើងត្រូវតែជៀសវាងការបង្កើនភាពតានតឹងបន្ថែមទៀត។ ផ្លូវបែបនេះគំរាមកំហែងដល់តំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងផ្សេងទៀត»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        3
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm