ប្រភព៖ ក្រុមហ៊ុនប៊ូអ៊ីង ចុះកិច្ចសន្យាតម្លៃជិត ៣០០លានដុល្លារ លក់គ្រាប់បែកឆ្លាតវៃ ៥ពាន់គ្រាប់ ឱ្យអ៊ីស្រាអែល

2026/03/11 05:50:58 pm        121

ប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ (១០ មីនា) ថា ក្រុមហ៊ុនប៊ូអ៊ីង បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយដែលមានតម្លៃ ២៨៩លានដុល្លារអាមេរិក ជាមួយអ៊ីស្រាអែល ដើម្បីផ្គត់ផ្គង់គ្រាប់បែកឆ្លាតវៃបាញ់ចេញពីអាកាសថ្មីចំនួន ៥.០០០ គ្រាប់។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍មុននេះ ដោយដកស្រង់សម្តីប្រភពដែលដឹងបញ្ហានេះថា កិច្ចសន្យាថ្មីនេះគឺមិនពាក់ព័ន្ធទៅនឹងការវាយប្រហារតាមអាកាសដែលកំពុងបន្តរវាងអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់នោះទេ ហើយការដឹកជញ្ជូន ក៏មិនត្រូវបានគ្រោងទុកឱ្យចាប់ផ្ដើមក្នុងរយៈពេល ៣៦ ខែខាងមុខនេះដែរ។

គ្រាប់បែកដែលមានអង្កត់ផ្ចិតតូចប្រភេទនេះរបស់ក្រុមហ៊ុនប៊ូអ៊ីង គឺជាប្រភេទគ្រាប់រំសេវមានប្រព័ន្ធទូរបញ្ជា ដែលយន្តហោះចម្បាំងអ៊ីស្រាអែល អាចបាញ់ទៅកាន់គោលដៅដែលមានចម្ងាយជាង ៦៤គីឡូម៉ែត្រ។ កាលពីឆ្នាំមុន ប៊ូអ៊ីង ទទួលបានកិច្ចសន្យាតម្លៃ ៨,៦ ពាន់លានដុល្លារ ពីមន្ទីរបញ្ចកោណ ដើម្បីផលិត និងផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទ F-15 ឱ្យទៅអ៊ីស្រាអែល ដែលជាផ្នែកមួយនៃការលក់សម្ភារៈយោធាឱ្យបរទេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានរំលងការអនុម័តរបស់សភាអាមេរិក ដោយប្រើប្រាស់អំណាចអាសន្ន ដើម្បីពន្លឿនការលក់គ្រាប់បែកជាង ២០.០០០គ្រាប់ ទៅឱ្យអ៊ីស្រាអែល ដែលមានតម្លៃប្រហែល ៦៥០លានដុល្លារ។ មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលនឹងទិញគ្រាប់រំសេវសំខាន់ៗបន្ថែមទៀតដែលមានតម្លៃ ២៩៨លានដុល្លារ តាមរយៈការលក់ពាណិជ្ជកម្មដោយផ្ទាល់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm