សមាជិកសភាអាមេរិកបារម្ភថា លោក Trump អាចនឹងដាក់ «កម្លាំងទ័ពជើងគោក» ចូលទៅអ៊ីរ៉ង់

2026/03/11 05:53:13 pm        112

ក្រុមព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារ (១០ មីនា) បានសម្តែងក្ដីកង្វល់យ៉ាងខ្លាំងចំពោះសង្រ្គាមអ៊ីរ៉ង់ ដោយនិយាយថា ពួកគេព្រួយបារម្ភថា លោកប្រធានាធិបតី Donald Trump អាចនឹងដាក់ពង្រាយកងកម្លាំងជើងគោកអាមេរិក ទៅកាន់អ៊ីរ៉ង់ ហើយបានកត់សម្គាល់ពីហានិភ័យដ៏ខ្ពស់ ដោយសារតែការគាំទ្ររបស់រុស្ស៊ី ចំពោះយោធាទីក្រុងតេអេរ៉ង់។

សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោកស្រី Jeanne Shaheen មកពីរដ្ឋ New Hampshire បានប្រាប់ទូរទស្សន៍ CNN ថា៖ «ក្រុមមន្រ្តីដឹងថា រុស្ស៊ីកំពុងជួយផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ីរ៉ង់រួចទៅហើយ ហើយមានការចងសម្ព័ន្ធភាពរវាងរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលធ្វើឱ្យសហរដ្ឋអាមេរិក និងសន្តិសុខជាតិរបស់អាមេរិក ស្ថិតក្នុងហានិភ័យកាន់តែខ្លាំង»។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំសម្ងាត់មួយរវាងមន្ត្រីរដ្ឋបាល និងគណៈកម្មាធិការសេវាកម្មយោធានៃព្រឹទ្ធសភា លោកស្រី Shaheen បានអំពាវនាវឱ្យរដ្ឋបាលបញ្ជូនមន្ត្រីមកផ្តល់សក្ខីកម្មជាសាធារណៈនៅក្នុងសភា។ ប្រភពចំនួនពីរដែលដឹងអំពីរបាយការណ៍ចារកម្មសម្ងាត់របស់អាមេរិក បាននិយាយថា រុស្ស៊ីកំពុងផ្តល់ព័ត៌មានសម្ងាត់ដល់អ៊ីរ៉ង់ អំពីគោលដៅលើមូលដ្ឋានទ័ព និងនាវាចម្បាំងរបស់អាមេរិក។

លោកស្រី Shaheen និងសមាជិកព្រឹទ្ធសភាផ្សេងទៀត បាននិយាយថា កិច្ចប្រជុំសម្ងាត់ដើម្បីសង្ខេបព័ត៌មានជាបន្តបន្ទាប់ជូនដល់សមាជិកសភា ពីក្រុមជំនួយការរបស់លោក Trump បានបន្សល់ទុកនូវសំណួរជាច្រើនជាងចម្លើយ ជាពិសេសអំពីការបង់ខាត និងរយៈពេលដែលរំពឹងទុកនៃសង្រ្គាម និងថាតើកងកម្លាំងអាមេរិក នឹងត្រូវបានបញ្ជូនចូលទៅក្នុងទីក្រុងតេអេរ៉ង់ដែរឬទេ។

លោក Trump មិនបានច្រានចោលលទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោកអាមេរិកចូលទៅអ៊ីរ៉ង់នោះឡើយ។ សមាជិកបក្សសាធារណរដ្ឋរបស់លោក ដែលមានសំឡេងភាគច្រើនស្ដួចស្ដើងក្នុងសភាទាំងពីរ បានគាំទ្រស្ទើរតែទាំងស្រុងលើយុទ្ធសាស្ត្ររបស់លោកចំពោះអ៊ីរ៉ង់ ដោយមានតែមួយចំនួនតូចប៉ុណ្ណោះដែលសម្តែងការសង្ស័យអំពីសង្រ្គាមនេះ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm