ក្រសួងសុខាភិបាល និងUN ឈរលើគោលការណ៍រួមគ្នា ក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា

2022/03/26 01:54:05 am        211

ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឈរលើគោលការណ៍រួមគ្នា ក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ដោយមានភាពជឿជាក់រវាងគ្នា។

​ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាទីសី្តការក្រសួង រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ រវាងឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយនឹងលោកស្រី Pauline Tamesis (ផូលីន ថាមហ៍ស៊ី) ប្រធានអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និងសូមជម្រាបលា ដែលលោកស្រី ត្រូវបានផ្លាស់ប្តូរការបំពេញតួនាទីជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទៅកាន់តួនាទីនៅប្រទេសវៀតណាម នាពេលខាងមុខនេះ។

ក្នុងជំនួបខាងលើនេះ លោកស្រី Pauline Tamesis បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជូនចំពោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ដែលកន្លងមកបានផ្តល់នូវកិច្ចសហប្រតិបតិ្តការល្អជាមួយអង្គការសហប្រជាជាតិ និងស្ថិតក្នុងរយៈពេលរួមគ្នាឆ្លើយតបជាមួយ នឹងជំងឺកូវីដ-១៩ គឺអង្គការសហប្រជាជាតិ ក៏បានចូលរួមចំណែកជាដៃគូដ៏ល្អ ជាមួយនឹងក្រសួងសុខាភិបាល ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ផងដែរ។

ជាការឆ្លើយតបឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងអំណរគុណក្នុងការជួយគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកនេះ ដែលមានបណ្តាអង្គការផ្សេងៗស្ថិតក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិ បានធ្វើកិច្ចការងារយ៉ាងច្រើន រួមគ្នាជាមួយនឹងក្រសួងសុខាភិបាល ដោយឈរនៅលើគោលការណ៍សំខាន់ៗ ជាពិសេសគឺការជួយសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានភាពជឿជាក់រវាងគ្នាទៅវិញទៅមកផង និងឈរនៅលើគោលការណ៍កិច្ចសហប្រតិបតិ្តការល្អជិតស្និទ ហើយអ្វីដែលជាការងារសំខាន់ថែមទៀតនោះ គឺការបន្តនូវកិច្ចសហប្រតិបតិ្តការ ថ្វីត្បិតតែលោកស្រី ជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា បានចាកចេញពីកម្ពុជា ដើម្បីទៅបំពេញបេសកកម្មនៅប្រទេសវៀតណាម កី្ត ក៏ប៉ុន្តែបុគ្គលិក ក៏ដូចជាអ្នកទទួលខុសត្រូវនូវការងារផ្សេងៗនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នឹងបន្តនូវកិច្ចការផ្សេងៗ៕​អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm