អាមេរិក ស្នើកិច្ចចរចាសន្តិភាពត្រីភាគីជុំថ្មីនៅសប្ដាហ៍ក្រោយ ខណៈអ៊ុយក្រែន ថាទួរគីត្រៀមធ្វើជាម្ចាស់ផ្ទះ

2026/03/11 06:50:25 pm        137

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងកាលពីថ្ងៃអង្គារ (១០ មីនា) ថា ទីក្រុងវ៉ាស៊ីនតោន បានស្នើឡើងនូវផែនការសម្រាប់កិច្ចពិភាក្សាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ជុំថ្មីមួយទៀតនៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីកិច្ចចរចាដែលដើមឡើយគ្រោងធ្វើឡើងកាលពីសប្តាហ៍មុននៅអេមីរ៉ាតអារ៉ាប់រួម ត្រូវបានពន្យារពេលដោយអាមេរិក ហើយអាចនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសស្វីស ឬក៏ទួរគី។

បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីទួរគីកាលពីថ្ងៃអង្គារ លោក Zelenskyy បាននិយាយថា ទួរគីបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាសន្តិភាពត្រីភាគីជុំបន្ទាប់នេះ រវាងទីក្រុងគី មូស្គូ និងវ៉ាស៊ីនតោន ដោយមិនបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ឡើយ។ ប្រធានាធិបតីរូបនេះបានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាការស្នើឡើងដោយភាគីអាមេរិក ប៉ុន្តែក៏ត្រូវរង់ចាំមើលបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ាសិនដែរ»។

របៀបវារៈសំខាន់ៗសម្រាប់កិច្ចពិភាក្សានេះ រួមមានការបន្តផ្លាស់ប្តូរឈ្លើយសឹក និងការរៀបចំសេចក្ដីព្រាងសម្រាប់លទ្ធភាពនៃជំនួបត្រីភាគីរវាងមេដឹកនាំប្រទេសទាំងបី។ លោក Zelenskyy បានបន្ថែមថា ទីក្រុងគីវនៅតែបន្តទទូចឱ្យមានការចូលរួមពីអឺរ៉ុប នៅក្នុងកិច្ចពិភាក្សាសន្តិភាពនេះ។ ទន្ទឹមនឹងនេះ ប្រេសិតពិសេសអាមេរិក គឺលោក Steve Witkoff បាននិយាយកាលថ្ងៃអង្គារថា៖ «ដើមឡើយគួរតែមានកិច្ចប្រជុំត្រីភាគីនៅសប្តាហ៍នេះ យ៉ាងណាក៏ដោយ កិច្ចប្រជុំថ្មីនឹងត្រូវប្តូរទៅសប្តាហ៍ក្រោយវិញ»។

វិមានក្រឹមឡាំង និយាយថា មិនទាន់មានកាលបរិច្ឆេទ ឬទីតាំងណាមួយត្រូវបានព្រមព្រៀងគ្នាសម្រាប់ជុំបន្ទាប់នៅឡើយទេ។ ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់មានចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចប្រឹងប្រែងដើម្បីឈានទៅរកដំណោះស្រាយក្នុងជម្លោះជាច្រើនឆ្នាំនៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm