មនុស្សមួយចំនួនស្លាប់នៅអ៊ុយក្រែន ពីការប្រហាររបស់រុស្ស៊ី ខណៈភាគីទាំងពីរអះអាងពីជ័យជម្នះក្នុងសមរភូមិ

2026/03/11 06:53:54 pm        162

ក្រុមមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានអះអាងពីជ័យជម្នះនៅសមរភូមិក្នុងរយៈពេលជាង៤ឆ្នាំ មកនេះ ខណៈការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែននៅតែបន្ត ។

លោក Denis Pushilin ប្រធានតំបន់ Donetsk នៃទឹកដីអ៊ុយក្រែន ដែលលើកបន្តុបដោយរុស្ស៊ី បាននិយាយកាលពីថ្ងៃទី១០មីនា សប្ដាហ៍នេះ ថា អ៊ុយក្រែនគ្រប់គ្រងចន្លោះ១៥ទៅ១៧% នៃតំបន់ Donetsk។ ចំណែករុស្ស៊ីអះអាងពីកាន់កាប់ទាំងមូលនៃតំបន់ Donetsk ជាផ្នែកមួយរបស់រុស្ស៊ី ហើយថាតំបន់នេះត្រូវបានការពារដោយឆ័ត្រនុយក្លេអ៊ែររបស់រុស្ស៊ី។ 

អ៊ុយក្រែន និយាយថាខ្លួននឹងមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ី លើផ្នែកនៃតំបន់ Donetsk និងតំបន់ផ្សេងទៀតរបស់អ៊ុយក្រែនឡើយ មិនថាតំបន់ទាំងនោះ រុស្ស៊ីគ្រប់គ្រងបានទាំងស្រុងឬដោយផ្នែកក៏ដោយ។

ក្រុមអាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃអង្គារ១០មីនាសប្ដាហ៍នេះថា មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើទីក្រុង Sloviansk របស់អ៊ុយក្រែន។

អភិបាលក្រុង Sloviansk លោក Vadym Filashkin បានបញ្ជាក់ពីចំនួនអ្នកស្លាប់កាលពីថ្ងៃអង្គារ ហើយថា មនុស្ស១៦នាក់ផ្សេងទៀតបានរងរបួស រួមទាំងក្មេងស្រីអាយុ១១ឆ្នាំម្នាក់។ លោកថាកងកម្លាំងរុស្ស៊ី បានទម្លាក់គ្រាប់បែកនាំផ្លូវលើទីក្រុងនេះ។

យ៉ាងណាមិញ នៅមិនទាន់មានការបញ្ជាក់ភ្លាមៗពីរុស្ស៊ីទេ ចំពោះការវាយប្រហារនេះ។

សេវាសង្គ្រោះបន្ទាន់បាននិយាយថា ការវាយប្រហារដោយយានដ្រូនទាំងយប់លើទីក្រុងចំនួន៣ផ្សេងទៀតរបស់អ៊ុយក្រែន បានបណ្ដាលឲ្យមនុស្ស១៧នាក់រងរបួសរួមទាំងកុមារ២នាក់។

កងកម្លាំងអាកាសរបស់អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន១២២គ្រឿង ក្នុងចំណោមដ្រូនសរុប១៣៧ គ្រឿង ដែលរុស្ស៊ីបានបាញ់អំឡុងពេលយប់នោះ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm