បទល្មើសនេសាទនៅក្នុងខេត្តស្ទឹងត្រែង រយៈពេល៣ខែដើមឆ្នាំនេះមានការថមថយចុះ

2022/03/26 10:00:27 am        1.9 K

ស្ទឹងត្រែង ៖ រយៈពេល៣ខែដើមឆ្នាំនេះ បទល្មើសនេសាទក្នុងខេត្តស្ទឹងត្រែង មានការថយចុះ ដោយមានការចូលរួមទប់ស្កាត់ពីអាជ្ញាធរក្នុងមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាសហគមន៍នេសាទ និងអ្នកសារព័ត៌មានផងដែរ។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ដីទី ខេត្តស្ទឹងត្រែង បានឲ្យដឹងថា សកម្មភាព​បទល្មើស​នេសាទ ក្នុងខេត្តស្ទឹងត្រែងមានការថមថយច្រើន ក្រោយ​ពី​ការ​ចុះប្រតិបត្តិការ​រឹតបន្តឹង​អនុវត្តច្បាប់​ទៅលើក្រុមបក្សពួកដែលបានលួចប្រព្រឹត្តប្រើឧបករណ៍​នេសាទ​ល្មើសច្បាប់ ក្នុងតំបន់​ដែន​អភិរក្សត្រីមេពូជ ហើយកម្លាំងមន្ត្រីជលផល​សហការ​ជាមួយ​កម្លាំងប្រដាប់អាវុធ​ នៅឆ្នាំ២០២១ កន្លងទៅបានធ្វើការឃាត់ខ្លួន និងកសាសំណុំរឿង​បញ្ជូន​ទៅតុលាការ​ ១១ករណី​និង​បញ្ជូន​ទៅដាក់​ពន្ធនាគារ​ចំនួន២នាក់ ក​រណី​នេសាទដោយប្រើប្រាស់ឧបករណ៍ឆក់។

លោក បន្តថា បច្ចុប្បន្នខណ្ឌជលផលខេត្តស្ទឹងត្រែង បាននិងកំពងយកចិត្តទុកដាក់ទៅលើការងារ​អនុវត្តច្បាប់ ​ការអភិរក្សធនធានជលផល​ ការងារសហគមន៍​នេសាទ ការងារ​វារីវប្បកម្ម​ការងារ​ស្រាវជ្រាវ​និង​កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ សព្វថ្ងៃនេះ ធនធាន​ជលផល​ដែលកំពងទទួលរងគ្រោះថ្នាក់ មាន២៩ប្រភេទ​ ក្នុងនោះមានដូចជាត្រី រាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីឆ្មាក្រពើ ត្រីក្បក ត្រីស្ទក់ ត្រីរមាស ត្រីខ្លា ត្រីកញ្ចុះក្របី ត្រីផ្សោត ត្រីត្រចៀកដំរីនិងត្រីកន្ត្រប់ខ្លា រួមទាំងប្រភេទត្រីប៉ាវ៉ាមុខ២ ត្រីប៉ាសុអ៊ីជាដើម។

លោក ទំ និរ៉ូ ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត ​ក៏បានអំពាវនាវ គ្រប់​តួអង្គពាក់ព័ន្ធ​ទាំងអស់​ឲ្យចូលរួមផ្សព្វផ្សាយដល់ប្រជានេសាទទាំងអស់ ​បញ្ឈប់​ការលួច​ប្រើឧបករណ៍​ល្មើសដែលច្បាប់ បានហាមឃាត់​ ដូចជា គ្រឿងផ្ទុះ​ សារជាតិពុល ​ឧបករណ៍​ឆក់ក្ដៅ ឆក់ត្រជាក់ ដាយ្យកាត់ដងទន្លេ និងមងដែលច្បាប់ហាមឃាត់ជាដើម។ល។

លោកប្រធានមន្ទីរបន្ដថា បច្ចុប្បន្ន បទល្មើសនេសាទក្នុងខេត្ត ​មានការថយចុះបន្តិចមែន បន្តែ​មន្ត្រីជំនាញនិងសហគមន៍​នេសាទ​រួមទាំងឆ្មាំទន្លេត្រូវតែ​បន្ត​សកម្មភាពចុះល្បាត​ជាប្រចាំ​ជាពិសេស​នៅតំបន់ដែនអភិរក្សត្រីមេពូជ​ ត្រូវចូលរួម​ទប់ស្កាត់​ឲ្យបាន ដើម្បី​ថែ​រក្សា​ពូជត្រីដែល​កំពុង​ប្រឈម​និងការផុតពូជជាង២០ប្រភេទ នៅក្នុងដងទន្លេមេគង្គលើ របស់ខេត្តស្ទឹងត្រែង៕ អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm