[UPDATE] លោក Mojtaba ត្រូវបានរាយការណ៍ថា រងរបួស អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈគេចមិនបង្ហាញខ្លួនជាសាធារណៈ

2026/03/11 10:16:52 pm        100

គិតមកទល់ពេលនេះ មានរយៈពេលជិត ៤ថ្ងៃហើយ ចាប់តាំងពីអ៊ីរ៉ង់បានតែងតាំង លោក Mojtaba Khamenei ជាមេដឹកនាំកំពូលបន្ទាប់របស់ប្រទេស ប៉ុន្តែទីតាំងរបស់លោក និងស្ថានភាពរបស់លោក នៅតែស្ថិតក្នុងអាថ៌កំបាំង។ លោកមិនបានបង្ហាញខ្លួននៅចំពោះមុខអ្នកគាំទ្រ ឬចែករំលែកសុន្ទរកថាវីដេអូឡើយ។ រូបលោកផ្ទាល់ ឬការិយាល័យរបស់លោក មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរនៅឡើយទេ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានពឹងវីដេអូបណ្ណសារ ដើម្បីណែនាំពីរូបលោក។

តាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ឲ្យដឹងថា បព្វជិតវ័យ ៥៦ឆ្នាំរូបនេះ អាចនឹងរងរបួស អំឡុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ដែលរបបអ៊ីរ៉ង់បានឲ្យឈ្មោះថា សង្គ្រាមរ៉មាដន (Ramadan War)។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានសំដៅទៅរូបលោក ជា «Jaanbaz of Ramadan» ដែលមានន័យថា «អតីតយុទ្ធជនរងរបួស»។

ពិធីករ នៅលើទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ពិពណ៌នាអំពីលោក Mojtaba Khamenei ថា ជា «Jaanbaz» ឬការរងរបួសដោយសត្រូវ នៅក្នុង «សង្គ្រាមរ៉ម៉ាដាន» ខណៈពេលដែលកំពុងរាយការណ៍ អំពីការឡើងឋានៈរបស់លោក ជាមេដឹកនាំកំពូល។ យ៉ាងណាក្ដី ពួកគេមិនបានពន្យល់លម្អិតបន្ថែមទៀត ដែលបង្កើតឲ្យមានការសង្ស័យ អំពីស្ថានភាពរាងកាយរបស់លោក ជាពិសេសដោយសារតែរូបលោកមិនត្រូវបានគេឃើញជាសាធារណៈនោះឡើយ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

នេះអាចឲ្យយល់បាន ចំពោះការមិនមានការថ្លែងសុន្ទរកថាផ្ទាល់ ឬវីដេអូទៅកាន់ប្រជាជាតិ ប៉ុន្តែការមិនចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ នៅតែជារឿងធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់។ ប៉ុន្តែទោះបីជាលោក Mojtaba Khamenei នៅតែមិនត្រូវបានគេមើលឃើញក៏ដោយ ក៏ព្រឹត្តិការណ៍បង្ហាញភក្ដីភាពជាសាធារណៈ នៅតែបន្តកើតមាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm