ទីភ្នាក់ងារ UN ព្រមានថា ការវាយប្រហារ «សងសឹកគ្នាទៅមក» នៅមជ្ឈិមបូព៌ា ធ្វើឱ្យជនស៊ីវិលរងហានិភ័យ

2026/03/11 10:26:50 pm        125

ប្រធានស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានព្រមានថា ការបង្កើនការវាយប្រហារនៅមជ្ឈិមបូព៌ា កំពុងធ្វើឱ្យជនស៊ីវិលស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំងឡើង ដោយលោកបានដាស់តឿនថា វដ្តនៃការសងសឹកដ៏ជ្រាលជ្រៅនេះ អាចបង្កឱ្យមានផលវិបាកដ៏មហន្តរាយនៅទូទាំងតំបន់។

លោក Turk បាននិយាយកាលពីថ្ងៃអង្គារ (១០ មីនា) ថា ការប្រឈមមុខដាក់គ្នាដែលកាន់តែខ្លាំងក្លាឡើងរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រឆាំងអ៊ីរ៉ង់ បានបង្កើតឱ្យមាន «វដ្ដនៃការវាយបកសងសឹកគ្នាទៅវិញទៅមក» ដ៏គ្រោះថ្នាក់ ដែលកំពុងវាយប្រហារចំតំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។ លោក Turk បានបន្តថា ចំនួននៃការវាយប្រហារដែលកំពុងកើនឡើងលើតំបន់លំនៅដ្ឋាន មូលដ្ឋានសុខាភិបាល សាលារៀន ទីតាំងវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធថាមពល បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការការពារជនស៊ីវិល។

គួរឱ្យដឹងថា អរិភាពចុងក្រោយបង្អស់នេះ បានផ្ទុះឡើងបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានរលកនៃការវាយប្រហារដោយមីស៊ីល និងដ្រូនសងសឹកវិញនៅទូទាំងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ។

ក្រៅពីសមរភូមិផ្ទាល់ លោក Turk ក៏បានព្រមានផងដែរថា ជម្លោះដែលរីករាលដាលកាន់តែខ្លាំងនេះ កំពុងរំខានដល់ផ្លូវផ្គត់ផ្គង់សកល។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃចរាចរណ៍ដឹកជញ្ជូនតាមផ្លូវទឹកនៅច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រ កំពុងជះឥទ្ធិពលដល់លទ្ធភាពទទួលបានថាមពល ស្បៀងអាហារ និងជី នៅក្នុងផ្នែកនានាដែលងាយរងគ្រោះបំផុតនៃពិភពលោក៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm