លោក Macron នឹងបើកកិច្ចប្រជុំមេដឹកនាំ G7 នៅថ្ងៃពុធនេះ ស្តីពីវិបត្តិអ៊ីរ៉ង់ និងបញ្ហាតម្លៃថាមពលសកល

2026/03/11 10:31:04 pm        202

ការិយាល័យប្រធានាធិបតីបារាំងបានឱ្យដឹងថា លោកប្រធានាធិបតីបារាំង Emmanuel Macron នឹងកោះប្រជុំតាមរយៈបណ្ដាញអនឡាញជាមួយថ្នាក់ដឹកនាំនៃក្រុមប្រទេស G7 នៅថ្ងៃពុធ ទី១១ ខែមីនា នេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅប្រទេសអ៊ីរ៉ង់ និងការឡើងថ្លៃថាមពលនៅទូទាំងពិភពលោក។ ក្រុម G7 រួមមាន សហរដ្ឋអាមេរិក កាណាដា ជប៉ុន អ៊ីតាលី អង់គ្លេស អាឡឺម៉ង់ និងបារាំង ហើយបារាំង គឺជាប្រធានប្តូរវេនរបស់ G7 នាពេលបច្ចុប្បន្ន។

កិច្ចពិភាក្សានេះត្រៀមធ្វើឡើង ខណៈរដ្ឋាភិបាលនៃក្រុមប្រទេស G7 កំពុងពិចារណាពីរបៀបឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកនៃតម្លៃប្រេង ដែលបង្កឡើងដោយសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ កាលពីថ្ងៃអង្គារកន្លងទៅ បណ្ដារដ្ឋមន្ត្រីថាមពល G7 មិនទាន់បានឈានដល់ការព្រមព្រៀងលើការបញ្ចេញប្រេងបម្រុងជាយុទ្ធសាស្ត្រនៅឡើយទេ ប៉ុន្តែបានស្នើឱ្យទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) វាយតម្លៃស្ថានភាព មុននឹងចាត់វិធានការ។

សន្ទស្សន៍តម្លៃប្រេងលើទីផ្សារអន្តរជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ កាលពីថ្ងៃចន្ទ ប៉ុន្តែតម្លៃបានធ្លាក់ចុះជាង ១០% វិញកាលពីថ្ងៃអង្គារ ខណៈនៅថ្ងៃពុធនេះ តម្លៃប្រេងនៅតែបន្តប្រែប្រួលមិនទៀងទាត់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាករថា សង្រ្គាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែអ៊ីរ៉ង់វិញនៅតែមិនចុះញ៉ម។

ក្រុមមន្ត្រីអាមេរិកក៏កំពុងពិចារណាលើវិធានការនានា ដើម្បីរក្សាលំហូរប្រេងតាមរយៈច្រកសមុទ្រ Hormuz រួមមានការផ្តល់ការការពារពីកងទ័ពជើងទឹកសម្រាប់នាវាពាណិជ្ជកម្ម និងការធានារ៉ាប់រងហានិភ័យសង្រ្គាមសម្រាប់នាវាដឹកប្រេង ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនដឹកជញ្ជូន និងបង្ការកុំឱ្យមានការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ថាមពលសកល៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        4
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm