លោក Trump៖ អាមេរិកបានបំផ្លាញនាវាដាក់មីន ក្រោយព្រមានអ៊ីរ៉ង់ អំពីច្រកសមុទ្រ Hormuz

2026/03/11 03:40:56 pm        50

កាលពីថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា យោធាអាមេរិកបានវាយប្រហារ និង «បំផ្លាញទាំងស្រុង» នូវនាវាដាក់មីនចំនួន ១០គ្រឿងដែលអសកម្ម ដោយព្រមានថា ការដាក់មីនណាមួយរបស់អ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz ត្រូវតែដោះចេញជាបន្ទាន់។

ជាការឆ្លើយតបជាក់ស្តែង ចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថា អ៊ីរ៉ង់បានចាប់ផ្តើមដាក់មីន នៅក្នុងច្រកសមុទ្រ Hormuz លោក Trump បានបង្ហោះនៅលើ Truth Social កាលពីថ្ងៃអង្គារថា៖ «ប្រសិនបើអ៊ីរ៉ង់បានដាក់មីនណាមួយ នៅក្នុងច្រកសមុទ្រ Hormuz ហើយយើងមិនមានរបាយការណ៍ អំពីការធ្វើដូច្នេះរបស់ពួកគេ យើងចង់ឲ្យពួកគេដកចេញជាបន្ទាន់!»

លោកបានបញ្ជាក់ថា ប្រសិនបើទីក្រុងតេអេរ៉ង់ មិនធ្វើដូច្នេះទេនោះ ខ្លួននឹងប្រឈមជាមួយផលវិបាកយោធា តែលោកមិនបានផ្តល់សេចក្ដីលម្អិតឡើយ។

លោក Trump បានសរសេរថា៖ «ប្រសិនបើដោយហេតុផលណាមួយ មានការដាក់មីន ហើយវាមិនត្រូវបានដកចេញភា្លមៗទេនោះ ផលវិបាកយោធា ចំពោះអ៊ីរ៉ង់ នឹងស្ថិតក្នុងកម្រិតមិនធ្លាប់មានពីមុន។ ម្យ៉ាងវិញទៀត ប្រសិនបើពួកគេដកចេញនូវអ្វីដែលអាចនឹងត្រូវបានដាក់ វានឹងជាជំហានដ៏ធំមួយ ក្នុងការឆ្ពោះទៅទិសដៅដ៏ត្រឹមត្រូវ!»។

កាលពីព្រឹកថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយ CBS News បានរាយការណ៍ថា ចារកម្មអាមេរិក បានចាប់ផ្តើមឃើញតម្រុយ ដែលបង្ហាញថា អ៊ីរ៉ង់កំពុងចាត់វិធានការ ដើម្បីដាក់ពង្រាយមីននៅច្រកសមុទ្រ Hormuz៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ ជប៉ុននឹងបញ្ចេញប្រេងបម្រុងយ៉ាងឆាប់ នៅថ្ងៃចន្ទ
2026/03/11 08:15:56 pm        1
កងទ័ពអ៊ីរ៉ង់៖ ទីភ្នាក់ងារចារកម្មយោធា និងមូលដ្ឋានទ័ពជើងទឹករបស់អ៊ីស្រាអែល ត្រូវបានកំណត់គោលដៅ
2026/03/11 08:01:04 pm        1
វិមានក្រឹមឡាំង៖ អង់គ្លេសបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើរុស្ស៊ី
2026/03/11 07:26:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ ជប៉ុននឹងបញ្ចេញប្រេងបម្រុងយ៉ាងឆាប់ នៅថ្ងៃចន្ទ

2026/03/11 08:15:56 pm
​ក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ជាមួយការពេញចិត្ត ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក
2026/03/11 08:09:22 pm
​អ្នកនាំពាក្យ៖ កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ
2026/03/11 08:07:53 pm
​កងទ័ពអ៊ីរ៉ង់៖ ទីភ្នាក់ងារចារកម្មយោធា និងមូលដ្ឋានទ័ពជើងទឹករបស់អ៊ីស្រាអែល ត្រូវបានកំណត់គោលដៅ
2026/03/11 08:01:04 pm
​វិមានក្រឹមឡាំង៖ អង់គ្លេសបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើរុស្ស៊ី
2026/03/11 07:26:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/09 02:12:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/09 07:02:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/09 07:36:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/10 10:08:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/09 08:55:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am