វោហារសាស្ត្រសង្គ្រាមអ៊ីរ៉ង់របស់ក្រុមលោក Trump បង្កឲ្យមានប្រតិកម្មរិះគន់ខ្លាំង

2026/03/11 10:46:16 pm        197

នៅពេលដែលឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) អំពី «ការគោរព» របស់លោក ចំពោះយុទ្ធជនអ៊ីរ៉ង់ ការកត់សម្គាល់នេះបានគូសបញ្ជាក់ពីភាពខុសគ្នាគួរឲ្យកត់សម្គាល់ខ្លាំង រវាងភាសាបែបអត់ធ្មត់របស់មន្ត្រីយោធាធំៗ និងវោហាសាស្ត្របែបមោទនភាពដែលប្រើដោយលោកប្រធានាធិបតី Donald Trump និងរដ្ឋបាលរបស់លោក។

រាប់ចាប់ពីការនិយាយក្នុងន័យលេងសើចរបស់លោក Trump ដែលថា វាគឺ «គួរឲ្យរីករាយ» ក្នុងការបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ ជាជាងរឹបអូសបាន រហូតដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ដែលប្រើពាក្យពេចន៍ក្នុងន័យមានអំនួតថា កងកម្លាំងអាមេរិកកំពុង «វាយពួកគេពេលពួកគេដួល» អ្នករិះគន់ និយាយថា សាររបស់រដ្ឋបាលនេះ ដែលរីករាយនឹងសមត្ថភាពបំផ្លិចបំផ្លាញរបស់យោធាអាមេរិក គឺជាអ្វីគួរឲ្យភ្ញាក់ផ្អើល។

លោកស្រីសាស្ត្រាចារ្យ Rachel VanLandingham មេធាវីយោធានៃកងទ័ពអាកាសចូលនិវត្តន៍ដែលបង្រៀនពីច្បាប់សង្គ្រាម បាននិយាយថា ពាក្យពេចន៍នេះ ស្មើនឹង «ការឲ្យតម្លៃទាបដល់ប្រតិបត្តិការប្រយុទ្ធ» ដែលបង្ហាញថា រដ្ឋបាល «ចូលចិត្តអំពើហិង្សា» និង «រីករាយនឹងការឃើញការបាត់បង់អាយុជីវិតមនុស្ស»។

លោកស្រីបានប្រាប់សារព័ត៌មាន AFP ថា៖ «ភាសាដ៏គ្រោះថ្នាក់ប្រភេទនេះ គឺមិនធម្មតាឡើយ សម្រាប់ថ្នាក់ដឹកនាំអាមេរិកសម័យទំនើប ហើយវាបង្ហាញពីអាកប្បកិរិយាមិនអើពើយ៉ាងខ្លាំង ចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញដែលសង្គ្រាមបង្កឡើង»។

វោហាសាស្ត្រនេះ ក៏ត្រូវបានធ្វើឲ្យចាប់អារម្មណ៍ខ្លាំងតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ ជាកន្លែងដែលគណនីផ្លូវការចែកចាយវីដេអូរ ដែលអបអរការវាយប្រហាររបស់សហរដ្ឋអាមេរិក ដោយលាយបញ្ចូលគ្នានូវវីដេអូប្រយុទ្ធពិតប្រាកដជាមួយនឹងរូបភាពដែលដកស្រង់ចេញពីខ្សែភាពយន្តហូលីវូដ និងវីដេអូហ្គេម។ សម្ដីនេះបានគូសបញ្ជាក់ពីការងាកចេញពីភាសាដែលមានការរឹតបន្តឹងបន្ថែមទៀត ដែលមេដឹកនាំអាមេរិកប្រើប្រាស់ជាប្រពៃណី ក្នុងសម័យសង្គ្រាម សូម្បីតែពេលពិពណ៌នា អំពីភាពជោគជ័យនៅសមរភូមិក្ដី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        274
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        315
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm