ចិនមិនសប្បាយចិត្តនឹងការរៀបចំផែនការយ៉ាងប្រញាប់ប្រញាល់ សម្រាប់កិច្ចប្រជុំកំពូល Xi-Trump

2026/03/11 10:56:59 pm        273

ដោយមានរយៈពេល ៣សប្តាហ៍ទៀត រហូតដល់ថ្ងៃប្រធានាធិបតីអាមេរិក លោក Donald Trump ជួបជាមួយមេដឹកនាំចិន លោក Xi Jinping ទីក្រុងប៉េកាំងមានការខកចិត្ត ចំពោះអ្វីដែលខ្លួនមើលឃើញថា ជាការរៀបចំមិនគ្រប់គ្រាន់របស់សហរដ្ឋអាមេរិក ដែលអាចធ្វើឲ្យកិច្ចប្រជុំកំពូលដ៏សំខាន់នេះមានកម្រិត ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយមិនយកបញ្ហាការទូត និងសន្តិសុខសំខាន់ៗមកពិភាក្សា។

មន្ត្រីចិនមិនពេញចិត្តនឹងអ្វីដែលពួកគេចាត់ទុកថា ជាការរៀបចំប្រញាប់ប្រញាល់ មុនពេលការធ្វើដំណើរទៅដល់របស់លោក Trump នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមបុគ្គលម្នាក់ដែលដឹងពីការរៀបចំនេះ។

បុគ្គលដែលដឹងពីបញ្ហានេះម្នាក់ទៀត ដែលមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ បានប្រាប់ថា កង្វះការទំនាក់ទំនងរបស់សេតវិមាន អំពីការរំពឹងទុករបស់មេដឹកនាំអាមេរិក សម្រាប់ដំណើរទស្សនកិច្ចនេះ ក៏ជាបញ្ហាមួយ សម្រាប់ទីក្រុងប៉េកាំងផងដែរ។ មួយទៀត ការខកចិត្តរបស់ចិនកើតចេញពីការមិនអនុវត្តរបស់សេតវិមានតាមស្តង់ដាររបស់ទីក្រុងប៉េកាំង ក្នុងការស្វាគមន៍មន្ត្រីជាន់ខ្ពស់អាមេរិក ដើម្បីរៀបចំនូវវិធានការចាំបាច់ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីសេតវិមានម្នាក់ បានប្រាប់ថា រដ្ឋបាលលោក Trump មានការជឿជាក់ខ្លាំងជាមួយនឹងការរៀបចំដំណើរទស្សនកិច្ច ទាក់ទងនឹងទាំងភស្តុភារ និងលទ្ធផលគោលនយោបាយដែលមេដឹកនាំនៃប្រទេសទាំង២ មានបំណងសម្រេចបាន។

យ៉ាងណាក្ដី បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg News នៅមុននេះ បានឲ្យដឹងថា ដោយខ្វះការសម្របសម្រួលលម្អិតបន្ថែម កិច្ចព្រមព្រៀងអាជីវកម្ម ហាក់ដូចជានឹងក្លាយជាលទ្ធផលសំខាន់នៃកិច្ចប្រជុំកំពូលនេះ ក្នុងនោះរួមទាំងការបញ្ជាទិញយន្តហោះចំនួន ៥០០គ្រឿងរបស់ចិន ពីក្រុមហ៊ុន Boeing។ លោក Trump ក៏សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ក្រុមហ៊ុន Nvidia ដើម្បីនាំចេញបន្ទះឈីបកម្រិតខ្ពស់ H200 ទៅកាន់ក្រុមហ៊ុនចិនដែលមិនមែនជាយោធា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm