សម្ដេចតេជោ ហ៊ុន សែន៖ «អ្វី​ដែលក្មួយស្រីកន្និដ្ឋាលើក​ឡើង​មានចរិតជាការគំរាមកំហែងមក​លើ​​ពលរដ្ឋ​​នៃរដ្ឋអធិបតេយ្យមួយ, អ្វីដែលគួរ​ឲ្យខ្លាចជាងសង្គ្រាមអាវុធ គឺសង្គ្រាម​សាសនា»

2026/03/11 04:03:23 pm        247

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្ដីទី និងជាប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជាមានប្រសាសន៍ថា​ ​មាន​ការ​ជជែកលើរឿង​ក្មួយ​ស្រីកន្និដ្ឋាដែលបញ្ចេញ​មតិ​លើ​រឿង​ដែលថា អាមេរិកអាចមក​ចាប់​បង​ប្អូន​ខ្មែរ​ឥស្លាម​ដែល​កាន់​សាសនា​បែប​អ៊ីរ៉ង់​នៅ​កម្ពុជា​។ សម្ដេច​តេជោ​បញ្ជាក់​ថា អ្វី​ដែល​​កន្និដ្ឋា​លើក​​ឡើងវាមានចរិតជាការគំរាមកំហែងមក​លើ​ពលរដ្ឋ​នៃរដ្ឋ​អធិប​តេយ្យ​មួ​យ​ ដែល​សូម្បី​រដ្ឋាភិបាល​​អាមេរិក​​ក៏​ប្រហែល​មិន​ហ៊ាន​និយាយ​ពាក្យ​នេះ​ផង។

តាមរយៈបណ្ដាញសង្គម​នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន​ សរសេរយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿង​ក្មួយស្រីកន្និដ្ឋា ដែល​ចេញ​មក​បញ្ចេញ​មតិលើរឿង ដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់​សាសនា​បែប​អ៊ីរ៉ង់​នៅ​​កម្ពុជា​។»

សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំ​​មិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើ​ខ្ញុំ​​មិន​ទប់​ស្កាត់​ទេ​រឿង​​នេះ​​វារីក​កាន់​តែ​ធំ​ ព្រោះអ្វី​​ដែលកន្និដ្ឋាលើក​ឡើងវាមានចរិតជាការគំរាមកំហែងមក​លើ​ពលរដ្ឋ​នៃ​​រដ្ឋ​អធិបតេយ្យមួយ​ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង​។​»

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ​​អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្ក​គ្រោះថ្នាក់ នៃ​ការ​បែង​ចែក​និកាយ​សាសនា​ក្នុង​សាសនា​ឥស្លាមផង និង​ការបែងចែកសាសនាផ្សេងគ្នា​នៅ​កម្ពុជា​ផង​។ «អ្វីដែលគួរ​ឲ្យខ្លាច គឺសង្គ្រាមអាវុធ តែអ្វី​ដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាម​សាសនានេះឯង។»

សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ​ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា សម្ដេច​ខិត​ខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យ​គ្មានជម្លោះជាតិសាសន៍​ និង​សាសនា​នៅកម្ពុជានោះឡើយ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ជាមួយការពេញចិត្ត ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក
2026/03/11 08:09:22 pm        1
អ្នកនាំពាក្យ៖ កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ
2026/03/11 08:07:53 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស
2026/03/11 06:21:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ ជប៉ុននឹងបញ្ចេញប្រេងបម្រុងយ៉ាងឆាប់ នៅថ្ងៃចន្ទ

2026/03/11 08:15:56 pm
​ក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ជាមួយការពេញចិត្ត ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក
2026/03/11 08:09:22 pm
​អ្នកនាំពាក្យ៖ កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ
2026/03/11 08:07:53 pm
​កងទ័ពអ៊ីរ៉ង់៖ ទីភ្នាក់ងារចារកម្មយោធា និងមូលដ្ឋានទ័ពជើងទឹករបស់អ៊ីស្រាអែល ត្រូវបានកំណត់គោលដៅ
2026/03/11 08:01:04 pm
​វិមានក្រឹមឡាំង៖ អង់គ្លេសបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើរុស្ស៊ី
2026/03/11 07:26:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/09 02:12:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/09 07:02:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/09 07:36:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/10 10:08:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/09 08:55:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am