កូរ៉េខាងជើង៖ អាមេរិក និងអ៊ីស្រាអែលបំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ នៅមជ្ឈិមបូព៌ា

2026/03/11 11:38:48 pm        90

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខនៅមជ្ឈិមបូព៌ា និងធ្វើឲ្យអស្ថិរភាពសកលកាន់តែធ្ងន់ធ្ងរឡើង។ នេះបើយោងតាមការដកស្រង់សម្តីរបស់ក្រសួងការបរទេសកូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖«យើងសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពឈ្លាន ពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលតាមរយៈការវាយប្រហារយោធាខុសច្បាប់លើអ៊ីរ៉ង់ បំផ្លាញមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ និងធ្វើឲ្យអស្ថិរភាពកាន់តែធ្ងន់ធ្ងរឡើង នៅទូទាំងពិភពលោក ហើយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរឿងនេះ»។

ក្រសួងការបរទេស ក៏បានចង្អុលបង្ហាញផងដែរថា កូរ៉េខាងជើងគោរព «សិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់ ក្នុងការជ្រើសរើសមេដឹកនាំកំពូលរបស់ពួកគេ និងជម្រើសរបស់ខ្លួន»។

នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងឥស្សរជនសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់។ កងឆ្មាំបដិវត្តន៍ឥស្លាម (អង្គភាពកងទ័ពសម្រាំង) បានសងសឹកដោយការវាយប្រហារយ៉ាងខ្លាំងក្លាលើអ៊ីស្រាអែល។ មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅបារ៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ កាតា គូវ៉ែត អារ៉ាប់រួម អូម៉ង់ អារ៉ាប៊ីសាអ៊ូឌីត និងស៊ីរី ក៏ត្រូវបានវាយប្រហារផងដែរ។

ក្រោយមក ក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់ បានជ្រើសរើសលោក Mojtaba Khamenei ជាកូនប្រុសរបស់លោក Ayatollah ដែលបានទទួលមរណភាព ជាមេដឹកនាំកំពូលថ្មី៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm