លោកប្រធានាធិបតី Isaac Herzog បាននិយាយថា អ៊ីស្រាអែលមិនបានជំរុញឲ្យសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ទេ។
លោក Herzog បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ Bild ថា៖«និយាយតាម ត្រង់ទៅ នេះគឺជាការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោកមិនត្រូវការឲ្យ អ៊ីស្រាអែលដឹកនាំលោកទៅណាទេនោះ»។

លោកមិនបានផ្តល់ពេលវេលាណាមួយនៃការបញ្ចប់អរិភាពប្រឆាំងនឹងអ៊ីរ៉ង់ទេ។ លោក Herzog បានបន្តថា៖«ខ្ញុំគិតថា ប្រសិនបើយើងវាស់អ្វីៗគ្រប់យ៉ាងដោយឧបករណ៍វាស់ល្បឿន យើងនឹងមិនទៅដល់កន្លែងណាមួយនោះទេ។ យើងត្រូវតស៊ូ ហើយផ្តោតការយកចិត្តទុកដាក់ទៅលើលទ្ធផលចុងក្រោយ»។
លោកបានភ្ជាប់ជម្លោះនៅតំបន់ហ្កាហ្សាជាមួយនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
លោកបាននិយាយថា៖«នេះគឺជាសង្គ្រាមដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។ វាបានចាប់ផ្តើមនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៣ ហើយតាមគំនិតរបស់ខ្ញុំ ឥឡូវនេះ យើងអាចនឹងខិតជិតដល់ដំណាក់កាល ចុងក្រោយរបស់វា ដោយផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធទាំងមូលនៃមជ្ឈិមបូព៌ា»។
នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បាននិយាយផងដែរថា មិនមានសម្ពាធពីអ៊ីស្រាអែលឲ្យអាមេរិកសម្រេចចិត្តចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះទេ៕
