ពលរដ្ឋលីបង់៖ វាប្រៀបបាននឹងសុបិន្តអាក្រក់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ភាគកណ្តាលទីក្រុងបេរូត

2026/03/12 12:55:03 am        101

ទីភ្នាក់ងារព័ត៌មានរដ្ឋលីបង់រាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវចំប្លុកអគារផ្ទះល្វែងនៅតំបន់ភាគកណ្តាលទីក្រុងបេរូត ប្រទេសលីបង់ នាថ្ងៃពុធនេះ ខណៈដែលអ៊ីស្រាអែលបង្កើនការវាយប្រហាររបស់ពួកគេយ៉ាងខ្លាំងក្លាបំផុតលើទីតាំងគ្រប់គ្រងដោយក្រុមហេសបូឡា ដែលស្ថិតនៅតំបន់ជាយក្រុងភាគខាងត្បូង ជាទីដែលការវាយប្រហារយ៉ាងសន្ធាប់នៅតែបន្ត ។ ប្លុកអគារផ្ទះល្វែងនៅសង្កាត់ Aicha Bakkar រងការខូចខាតយ៉ាងដំណំ ។

អ្នកស្រី Bassima Ramadan គឺជាពលរដ្ឋលីបង់មួយរូប ដែលរស់នៅទល់មុខអគារផ្ទះល្វែងរកការខូចខាតនេះ និយាយថា សំឡេងផ្ទុះ និងការភ័យខ្លាច ពុំអាចពិពណ៌នាបាននោះទេ ។

អ្នកស្រីបន្តថា នេះគឺជាសុបិន្តដ៏អាក្រក់មួយ តើពេលណាទៅទើបសង្រ្គាមនេះអាចបញ្ចប់បាននោះ? ពួកយើងពិតជាមិនអាចស៊ូទ្រាតទៅទៀតបាននោះទេ ។

នៅពុំមានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីយោធាអ៊ីស្រាអែល ហើយក៏គ្មានសេចក្តីរាយការណ៍ភ្លាមៗនោះដែរពីគ្រោះថ្នាក់ ។

អាជ្ញាធរលីបង់និយាយថា មនុស្សជិត ៥៧០នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បើកការវាយប្រហារកាលពីថ្ងៃទី ២ ខែមីនា ដើម្បីជាការសងសឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei នៅពេលចាប់ផ្តើមសង្រ្គាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។

អ៊ីស្រាអែលបន្តវាយប្រហារយ៉ាងសន្ធាប់លើតំបន់ជាយក្រុងភាគខាងត្បូង Dahiyeh កាលពីយប់កន្លងទៅ ។ យោធាអ៊ីស្រាអែល បានបញ្ជាឲ្យអ្នកស្រុកចាកចេញពីតំបន់ Dahiyeh ក៏ដូចជាតំបន់ភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ ។

អង្គការសហប្រជាជាតិ រាយការណ៍ថា មនុស្សប្រហែល ៧០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួននៅប្រទេសលីបង់ ពោលគឺស្មើនឹងជាង ១ភាគ ១០នៃពលរដ្ឋសរុបរស់នៅក្នុងប្រទេសមួយនេះ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm