រុស្ស៊ី​និយាយ​ថា​ ទាហាន ១.៣៥១​នាក់​បាន​ស្លាប់​នៅ​អ៊ុយ​ក្រែ​ន​

2022/03/26 05:55:30 pm        2.6 K

​រុស្ស៊ី៖ អនុប្រធាន​អគ្គសេនាធិការ​យោធា​រុស្ស៊ី​និយាយ​ថា ទាហាន​រុស្ស៊ី ១.៣៥១​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​។​ ឧត្ដមសេនីយ៍ Sergei Rudskoi និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ទាហាន ៣,៨២៥​នាក់​បាន​រង​របួស ហើយ​អ៊ុយ​ក្រែ​ន​បាន​បាត់បង់​ទាហាន​បម្រើ​ការប្រមាណ​ ៣​ម៉ឺន​នាក់រួម​ទាំង​អ្នក​ស្លាប់​ជាង ១៤,០០០​នាក់​។​

​ឧត្ដមសេនីយ៍​លោក Mikhail Mizintsev ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ការពារ​ជាតិ​រុស្ស៊ី​និយាយ​ថា មនុស្ស​ជាង ៤០០,០០០​នាក់​ត្រូវ​បាន​ជម្លៀស​មកកាន់​ប្រទេស​រុស្ស៊ី ចាប់​តាំង​ពី​ការ​ចាប់ផ្តើមប្រតិបត្តិការ​យោធា​ពិសេស​។ គោល​បំណង​សំខាន់​នៃ​ដំណាក់​កាល​ដំបូង​នៃ​ប្រតិបត្តិការ​យោធា​នៅអ៊ុយ​ក្រែ​ន ​គឺ​ការកាត់បន្ថយ​សមត្ថភាព​ប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បានសម្រេច​ជាទូទៅ ដែល​អនុញ្ញាតឱ្យ​កងកម្លាំង​រុស្ស៊ី​ផ្តោត​លើ​គោលដៅ​សំខាន់ និង​ការ​រំដោះ​តំបន់ Donbas។ Donbas គឺជា​តំបន់​ភាគ​ខាងកើត​ដែល​និយាយ​ភាសា​រុស្សី​ភាគច្រើន ជា​កន្លែង​ដែល​ក្រុមបំបែកខ្លួន​គាំទ្រដោយ​រុស្ស៊ី​បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​តាំងពី​ឆ្នាំ២០១៤ ហើយ​ជា​កន្លែង​ដែលប្រជាជន​ជាច្រើន​គាំទ្រ​ទីក្រុង​មូស្គូ​។ ឧត្ដមសេនីយ៍ Sergei Rudskoi និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព​រុស្ស៊ី​បាន​ឡោមព័ទ្ធ​ទីក្រុង​ Kyiv​, Kharkiv, Chernihiv, Sumy និង Mykolaiv ហើយ​ទីក្រុង Kherson និង​តំបន់ Zaporizhzhia ភាគច្រើន​ស្ថិតនៅក្រោមការគ្រប់គ្រង​ទាំងស្រុង​របស់​កងទ័ព​រុស្ស៊ី៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1094
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        539
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm