រ៉ូម៉ានីនឹងពិនិត្យសំណើរបស់អាមេរិក ដែលស្នើប្រើប្រាស់មូលដ្ឋានទ័ពអាកាស អំឡុងជម្លោះជាមួយអ៊ីរ៉ង់

2026/03/12 01:58:48 am        113

ប្រធានាធិបតីរ៉ូម៉ានី លោក Nicusor Dan បានកោះប្រជុំក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់របស់ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) នៅថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) នេះ ដើម្បីពិភាក្សា អំពីថា តើត្រូវអនុញ្ញាតឲ្យយន្តហោះអាមេរិកចូលទៅកាន់មូលដ្ឋានយោធារបស់ខ្លួន សម្រាប់ការគាំទ្រដែលភ្ជាប់ទៅនឹងប្រតិបត្តិការទីក្រុងតេអេរ៉ង់របស់ខ្លួនដែរ ឬយ៉ាងណា។ នេះបើយោងតាមការឲ្យដឹងពីប្រភពនយោបាយ។

ក្រុមប្រឹក្សានឹងជួបប្រជុំ ដែលជាលើកដំបូងនៅឆ្នាំនេះ ដើម្បីពិភាក្សា អំពីផលវិបាកសន្តិសុខ ដោយសារជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ផលប៉ះពាល់របស់វាទៅលើទីផ្សារថាមពលរបស់ប្រទេសរ៉ូម៉ានី និង «ការដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍បណ្តោះអាសន្ននៅលើទឹកដីរបស់រ៉ូម៉ានី»។

ការដាក់ពង្រាយនោះ ដែលប្រភពនយោបាយបាននិយាយដោយមិនបានបញ្ជាក់លម្អិតនោះ បានសំដៅទៅលើសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើសុំប្រើប្រាស់មូលដ្ឋានទ័ពអាកាស Mihail Kogalniceanu។

ក្នុងពេលដែលប្រទេស EU មួយចំនួន ដូចជាបារាំង ក្រិក និងអ៊ីតាលីជាដើម បានបញ្ជូននាវាចម្បាំងទៅកាន់ប្រទេសស៊ីប បន្ទាប់ពីយានដ្រូនផលិតដោយអ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានទ័ពអង់គ្លេសនៅលើកោះនេះ ប្រទេសផ្សេងទៀត អនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន។

កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានដកកងទ័ពប្រហែល ១.០០០នាក់ចេញពីមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu របស់រ៉ូម៉ានី ខណៈដែលសហរដ្ឋអាមេរិកផ្តោតលើព្រំដែនរបស់ខ្លួន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ កងទ័ពអាមេរិក ១.០០០នាក់ទៀត នៅតែស្ថិតក្នុងប្រទេសរ៉ូម៉ានី។ វត្តមានអចិន្ត្រៃយ៍របស់សម្ព័ន្ធមិត្តនៅរ៉ូម៉ានី មានចំនួនប្រហែល ៣.៥០០នាក់នៃកងទ័ពអង្គការណាតូ ក្នុងនោះរួមមានទាំងទាហានអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm