កងទ័ពអ៊ីរ៉ង់៖ ទីភ្នាក់ងារចារកម្មយោធា និងមូលដ្ឋានទ័ពជើងទឹករបស់អ៊ីស្រាអែល ត្រូវបានកំណត់គោលដៅ

2026/03/12 03:01:04 am        105


នៅថ្ងៃពុធ (ទី១១ ខែមីនា ឆ្នាំ២០២៦) នេះ កងទ័ពអ៊ីរ៉ង់ បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា មូលដ្ឋានទ័ពជើងទឹកមួយ ក្នុងទីក្រុង Haifa និងប្រព័ន្ធរ៉ាដារបស់អ៊ីស្រាអែល។

កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋថា៖ «ចាប់តាំងពីព្រឹកថ្ងៃនេះ កងទ័ពនៃសាធារណរដ្ឋឥស្លាម បានកំណត់គោលដៅទៅលើនាយកដ្ឋានស៊ើបការណ៍សម្ងាត់យោធាអ៊ីស្រាអែល ដែលមានឈ្មោះថា Aman ក៏ដូចជាអង្គភាពយោធាអ៊ីស្រាអែល 8200 រ៉ាដា Green Pine និងអគារទីស្នាក់ការកណ្តាលនាវាមុជទឹក នៅមូលដ្ឋានទ័ពជើងទឹកទីក្រុង Haifa»។

កងទ័ពបានបន្ថែមថា ការវាយប្រហារកំពុងបន្តមាន។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបន្តប្រយុទ្ធ រហូតដល់លែងមាន «ស្រមោលនៃសង្គ្រាម» គ្របដណ្ដប់លើប្រទេសអ៊ីរ៉ង់។

នៅព្រឹកថ្ងៃពុធនេះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍ថា អ៊ីរ៉ង់បានបើកការវាយប្រហារថ្មីលើគោលដៅអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា។ ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីឥស្សរជនឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ ទូរទស្សន៍នេះ បានឲ្យដឹងថា ការបាញ់ស្រោចនេះ គឺជា «ការវាយប្រហារដ៏ខ្លាំងក្លា និងធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដោយមានរយៈពេល ៣ម៉ោង។

ការបាញ់នេះបានកំណត់គោលដៅទីក្រុងអ៊ីស្រាអែល រួមទាំងទីក្រុង Tel Aviv និង Haifa ក៏ដូចជា «West Jerusalem» ដោយសំដៅទៅលើតំបន់នៃទីក្រុងមានជម្លោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់អ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបានប្រាប់ថា ខ្លួនបានរកឃើញមីស៊ីលដែលហោះឆ្ពោះទៅកាន់ប្រទេស ហើយបានធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដំណើរការ៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm