មន្ត្រីជាន់ខ្ពស់ការពារជាតិ ជំរុញកងទ័ពពង្រឹងសមត្ថភាពការពារជាតិ ខណៈ​ពិភពលោក​ប្រែ​ប្រួល​មិន​ឈប់

2026/03/12 03:38:30 pm        690

ភ្នំពេញ៖ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បាន​ជំរុញ​ទៅ​ដល់​កង​ទ័ព ដែលមានស្ត្រីផងដែរនោះ បន្តពង្រឹងសមត្ថភាពការពារជាតិបន្ថែម ខណៈ​ពិភព​លោក​មាន​ការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការរីកចម្រើន នៃបច្ចេកវិទ្យាទំនើបៗ។

ការ​អំពាវនាវ និងក្រើនរំឭកនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរ ខួបលើកទី១១៥ ទិវា​អន្តរ​ជាតិ​នារី ​៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” និង​ចុះ​ត្រួត​ពិនិត្យវឌ្ឍនភាពការងារ និងស្តាប់របាយការណ៍សកម្មភាពការងារ នៅគ្រឹះសា្ថន​សាធារណ​រដ្ឋបាល នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៦។

នាឱកាសនោះ លោកជំទាវនាយឧត្តមសេនីយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹងប្រែង របស់ថ្នាក់ដឹកនាំមន្ត្រី និងបុគ្គលិកទាំងអស់ ដែលកន្លងមក​បាន​ចូលរួ​មយ៉ា​ង​សកម្ម ​ក្នុងវិស័យសុខាភិបាលកងយោធពលខេមរភូមិន្ទ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។ ការ​ប​ណ្តុះបណ្តាលបង្ហាត់បង្រៀន ផ្តល់ជំនាញវិជ្ជាជីវៈ បច្ចេកទេសជូនដល់ សិក្ខាកាមយោធិន សិស្ស​និស្សិត​ស៊ីវិល គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេស ហើយសូមលើកទឹកចិត្ត ឲ្យបន្ត​ពង្រឹង​សមត្ថ​ភាព​វិជ្ជាជីវៈ ការស្រាវជ្រាវ ផ្នែកវិជ្ជាសាស្ត្រ ជាពិសេស ក្រមសីលធម៌​ឲ្យ​ប្រកប​ដោយ​គុណភាព​ ប្រសិទ្ធភាព។

លោកជំទាវ ក៏បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់ស្ត្រី ក្នុងជួរកងយោធពលខេមរភូមិន្ទ ដែរ​បាន​ចូល​រួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គម ជាពិសេសក្នុងការការពារជាតិ បូរណភាពទឹកដី និង​មាតុ​ភូមិ ​ក្នុងន័យនេះ លោកជំទាវបានជំរុញឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ បន្ត​ពង្រឹង​សាមគ្គី​​ភាព ការងារ វិន័យ និងការប្តេជ្ញាចិត្ត​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ឲ្យ​បាន​កាន់​តែ​ល្អប្រ​សើរ​ថែម​ទៀត​។

លោកជំទាវ ដាំ ដារីនី បានគូសបញ្ជាក់ថា ក្នុងដំណាក់កាលនៃការប្រែប្រួល មិនចេះឈប់​ឈររ​ប​ស់​ពិភពលោកនេះ ការពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ ក៏ដូចជាបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ឱ្យ​បាន​ខ្លាំង គឺជារឿងចាំបាច់ ដូចនេះសូមកងទ័ពទាំងអស់ បន្តពង្រឹងសម​ត្ថ​ភាព​ការពា​រ​ជាតិ​។

 

ជាមួយនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ នាយទាហាន នាយទាហានរង ពលទាហាន យោធិននារី សិស្សនិសិត្ស សិក្ខាកាម ព្រម​ទាំង​បុគ្គលិកទាំងអស់ ដែលបានចូលរួមលិខិតសរសើរ ថវិកា និងអំណោយមួយចំនួនផងដែរ ។

គួរបញ្ជាក់ថា ចំពោះស្ត្រីក្នុងវិស័យការពារជាតិនេះ ក្នុងអំឡុងនៃការឈ្លានពានរបស់កងទ័ពថៃ មក​លើបូរណភាពទឹកដីកម្ពុជា ពួកគេក៏បានចូលរួមការពារជាតិជាមួយកងទ័ពជាបុរស ដោយ​ទឹក​ចិត្ត​អង់​អាច​ក្លាហាន មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នមានកងទ័ពជាស្ត្រីរបស់កម្ពុជា ក៏កំពុងពង្រឹង​សមត្ថភា​ព​ការពារជាតិបន្ថែម នៅប្រទេសក្រៅ ហើយកងទ័ពមួកខៀវដែលស្ត្រីកម្ពុជា បាន​ទៅ​ចូល​រួម​ថែ​រក្សាសន្តិភាពពិភលោក ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm