ផ្លូវការ! អ៊ីរ៉ង់ប្រកាសមិនចូលរួមប្រកួតបាល់ទាត់ពិភពលោក២០២៦ នៅអាមេរិក

2026/03/12 04:10:01 pm        203

រដ្ឋមន្ដ្រីក្រសួងកីឡាប្រទេសអ៊ីរ៉ង់លោក Ahmad Donyamali បាន​បញ្ជាក់​ថា​ អ៊ីរ៉ង់​មិន​អាច​ចូល​រួម​ប្រកួត​បាល់​ទាត់​ពិភពលោក២០២៦បានទេ បន្ទាប់ពីសហម្ចាស់ផ្ទះអាមេរិក រួម​ជាមួយ​អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារទៅលើអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei។

ប្រាប់​ទូរទស្សន៍រដ្ឋ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា"ដោយចាត់ទុកថារបបនេះសម្លាប់មេដឹកនាំរបស់យើង ក្រោម​កាលៈទេសៈនេះ យើងមិនអាចចូលរួមប្រកួតបាល់ទាត់ពិភពលោកបានទេ។

បាល់​ទាត់​ពានរង្វាន់ពិភពលោក នឹងត្រូវធ្វើនៅអាមេរិក ម៉ិចស៊ិក និងកាណាដា ពីថ្ងៃទី១១ ខែ​មិថុនា ​ដល់​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

លោក Donyamali បន្ថែមថា "កូនចៅរបស់យើងមិនសុវត្ថិភាព ហើយជាគោល​ការណ៍​ការ​ចូល​រួម​ក្នុង​ស្ថាន​ភាព​បែបអញ្ជឹង មិនអាចទៅរួចនោះទេ។ ពួកគេប្រើអំពៅព្រៃផ្សៃមកលើកអ៊ីរ៉ង់ ពួក​គេ​បង្កើត​សង្គ្រាមពីរប្រឆាំងយើងប្រមាណ៨ រឺ៩ខែ ហើយបាន​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​រាប់​ពាន​នាក់​។ ​ដូច្នោះប្រាកដណាស់យើងពិតជាមិនមានវត្តមាននោះទេ។

ពេល​ចាប់​ឆ្នោតកាលពីខែធ្នូកន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង ស្ថិតនៅ​ក្នុង​ពូល​ជា​មួយ​បែល​ហ្ស៊ិក ​អេហ្ស៊ីប និងនូវែលសេឡង់ ហើយទាំងបីប្រកួតក្នុងពូលG នេះត្រូវ​លេង​នៅ​ទី​ក្រុង​ពីរ​របស់​អាមេរិក គឺ ឡូស អែនជឺឡេស និងស៊ីអាថល។

អ៊ីរ៉ង់ ជាប្រទេសតែមួយ​គត់​ដែល​មិន​បាន​ចូល​រួម​ជំនួ​ប​កំពូល​ផែន​ការ​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​សម្រាប់​ប្រទេសចូលរួមប្រកួតបាល់ទាត់ពិភពលោក សប្ដាហ៍មុននៅអាត្លង់តា សហរដ្ឋអាមេរិក។

អ៊ីរ៉ង់បានកៅអីទៅលេងបានទាត់ពិភពលោក២០២៦ ចេញពីការប្រកួតជម្រុះតំបន់អាស៊ីជុំទី៣ បញ្ចូប់​ចំណាត់ថ្នាក់លេខ១ក្នុងពូល A ក្រោយ១០ប្រកួត ឈ្នះ៧ប្រកួត ចាញ់២ប្រកួត និង​ស្មើ​១​ប្រកួត​។

ដោយ​មិនគិតលើកនេះ អ៊ីរ៉​ង់​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់ពិ​ភព​លោក​៦​ដង​រួច​មក​ហើយ ​(ឆ្នាំ១៩៧៨ ១៩៩៨ ២០០៦ ២០១៤ ២០១៨ និង២០២២)៕ 

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm