ប្រភព៖ ចារកម្មអាមេរិកថា របបអ៊ីរ៉ង់ ពុំមានហានិភ័យនៃការដួលរលំទេ ក្រោយជម្លោះជិត ២សប្ដាហ៍មកនេះ

2026/03/12 04:15:41 pm        108

សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃពុធ (១១ មីនា) ដោយយោងតាមប្រភពស្និទ្ធនឹងបញ្ហានេះថា របាយការណ៍ចារកម្មអាមេរិក បានបង្ហាញថា ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ ភាគច្រើននៅតែមានសាមគ្គីភាព ហើយមិនស្ថិតក្នុងហានិភ័យនៃការដួលរលំនាពេលឆាប់ៗទេ បន្ទាប់ពីការទម្លាក់គ្រាប់បែកឥតឈប់ឈរពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អស់រយៈពេលជិតពីរសប្តាហ៍មកនេះ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះទាំងនោះ បានលើកឡើងថា របាយការណ៍ចារកម្ម «ដ៏ច្រើនសន្ធឹកសន្ធាប់» បានផ្តល់នូវ «ការវិភាគស្របគ្នាថា របបនេះមិនស្ថិតក្នុងគ្រោះថ្នាក់» នៃការដួលរលំឡើយ ហើយ «នៅតែរក្សាការគ្រប់គ្រងលើសាធារណជនអ៊ីរ៉ង់បានដដែល»។ ប្រភពបន្តថា របាយការណ៍ចុងក្រោយបំផុតនេះធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ស្របពេលសម្ពាធនយោបាយកាន់តែខ្លាំងឡើងជុំវិញការហក់ឡើងនៃតម្លៃប្រេង លោកប្រធានាធិបតីអាមេរិក Donald Trump បានបង្ហើបថា លោកនឹងបញ្ចប់ប្រតិបត្តិការយោធានេះ ក្នុងពេល «ឆាប់ៗ»។ យ៉ាងណាមិញ ការស្វែងរកចុងបញ្ចប់ដែលអាចទទួលយកបានសម្រាប់សង្គ្រាមនេះ អាចនឹងមានការលំបាក បើក្រុមមេដឹកនាំប្រកាន់ជំហរតឹងរបស់អ៊ីរ៉ង់ នៅតែបន្តកាន់អំណាចយ៉ាងរឹងមាំបែបនេះ។

របាយការណ៍ចារកម្ម បានសង្កត់ធ្ងន់លើសាមគ្គីភាពនៃថ្នាក់ដឹកនាំបែបសាសនារបស់អ៊ីរ៉ង់ បើទោះបីជាមានការធ្វើឃាតមេដឹកនាំកំពូល Ayatollah Ali Khamenei កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលក៏ដោយ និងបានលើកឡើងពីមេដឹកនាំកំពូលថ្មី ដែលនៅតែប្រកាន់ជំហរតឹង។ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូបបានប្រាប់សារព័ត៌មានរ៉យទ័រថា សូម្បីតែមន្ត្រីអ៊ីស្រាអែលក៏បានទទួលស្គាល់ដែរថា មិនមានភាពប្រាកដប្រជាឡើយថា សង្គ្រាមនេះនឹងនាំទៅដល់ការដួលរលំនៃរបបអ៊ីរ៉ង់។

យ៉ាងណាក៏ដោយ ប្រភពអ៊ីស្រាអែលបានបញ្ជាក់យ៉ាងមុតមាំថា អ៊ីស្រាអែលគ្មានបំណងអនុញ្ញាតឱ្យ «សំណល់នៃរដ្ឋាភិបាលចាស់» នៅមានវត្តមានឡើយ។ អ្នកជំនាញក៏នៅមិនទាន់ច្បាស់ឡើយថា តើយុទ្ធនាការយោធារបស់អាមេរិក និងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន នឹងអាចផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ បានដោយរបៀបណា៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        23
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm