វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដោះស្រាយចំណុចសំខាន់ៗចំនួន៨ ឆ្លើយតបនឹងសំណូមពរផ្នែកឯកជន

2026/03/12 04:51:41 pm        199

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ និងបានដាក់ចេញវិធានការដោះស្រាយសម ស្រប លើរបៀបវារៈសំខាន់ៗចំនួន ៨ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ទាំងកម្រិតនយោបាយដឹកនាំ និងកម្រិតបច្ចេកទេស។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម ការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនរួម ជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” មកពីខាងផ្នែកឯកជនបានសហការដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” រួមជាមួយសមាជិក-សមាជិកាពាក់ព័ន្ធ នៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានបើកអង្គប្រជុំក្រុមការងារ “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច រវាងរាជរដ្ឋាភិបាលជាមួយវិស័យ ឯកជន ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរ ក៏ដូចជាដើម្បីដាក់ចេញវិធានការដោះស្រាយសមស្រប ជូន វិស័យឯកជននៅក្នុងប្រទេសកម្ពុជា។

របៀបវារៈសំខាន់ៗដែលត្រូវលើកយកមកដោះស្រាយរួមមាន៨ចំណុចគឺ៖ ១. ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់, ២. ការស្នើសុំកម្រៃសេវារបស់ក្រុមហ៊ុនអន្តរការីធានារ៉ាប់រង គឺជាចំណូលមិនជាប់អាករ, ៣. ពន្ធនាំចេញលើការប្រមូលរ៉ែទង់ដែង, ៤. ការលក់ ក្រៅព្រំដែនកម្ពុជា, ៥. ការប្រមូលពន្ធលើផ្ទាំងផ្សព្វផ្សាយ, ៦. នីតិវិធីក្នុងការប្រកាសការបង់អាករលើតម្លៃបន្ថែម, ៧. ការបង្កើតក្របខ័ណ្ឌ សម្រាប់ការប្រកាសផ្សាយនូវបទប្បញ្ញតិ្ត និងលិខិតបទដ្ឋានគតិយុត្ត, និង៨. ការបង្កើតស្ថាប័នជំនាញសម្រាប់ដោះស្រាយបញ្ហាវិវាទ លើបំណុលដែលមានកិច្ចធានា។

ឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជននេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កន្លងមករាជរដ្ឋា- ភិបាលបានដាក់ចេញនូវគោលនយោបាយ បទប្បញ្ញត្តិ យន្តការស្ថាប័ននិងវិធានការនានា ដើម្បីដោះស្រាយនិងឆ្លើយតបទៅនឹង សំណូមពរ របស់វិស័យឯកជន ទាំងកម្រិតនយោបាយកម្រិតថ្នាក់ដឹកនាំ និងកម្រិតបច្ចេកទេស។ សំណូមពរ និងអនុសាសន៍របស់វិស័យឯកជន ត្រូវបានទទួលយកមកសិក្សា និងជាធាតុចូលសម្រាប់បន្តពិភាក្សា ស្វែងរកដំណោះស្រាយបន្ថែម ។ ជាលទ្ធផល, អង្គប្រជុំបាន ឆ្លើយបំភ្លឺ និងដោះស្រាយសំណូមពររបស់វិស័យឯកជន ព្រមទាំងប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័ន និងវិស័យឯកជនដែលមានការពាក់ព័ន្ធ អនុវត្ត តាមការសម្រេចរបស់អង្គប្រជុំ ។ លេខាធិការដ្ឋាននៃក្រុមការងារ ត្រូវបន្តតាមដានជាមួយក្រសួង-ស្ថាប័ន ជំរុញការអនុវត្តនូវការសម្រេច របស់អង្គប្រជុំដោយសកម្ម និងការទទួលខុសត្រូវ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ដល់ក្រុមការងារទាំងខាងរាជរដ្ឋាភិបាល ពិសេសអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាខាងវិស័យឯកជន ដែលកន្លងមកបានធ្វើកិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ហើយបានអនុញ្ញាតឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន និង រាជរដ្ឋាភិបាល លើរបៀបវារៈទាំង៨ ខាងលើ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm