ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រៀមប្រយុទ្ធដល់ទីបញ្ចប់ ទោះមានឱកាសខុសគ្នា ក្នុងការប្រជែង​កៅ​អីវគ្គ ១/២ ពានលំដាប់ទី៣ អាស៊ី

2026/03/12 04:55:34 pm        661

ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបភ្នំពេញក្រោន ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី២ នៃ​ពាន​រង្វាន់​ក្លិប​បាល់​ទាត់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧​យប់​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈ​គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ​ បានបង្ហាញផែនការប្រយុទ្ធដល់ទីបញ្ចប់ ទោះបីឱកាសឡើងវគ្គបន្ដ មានគម្លាត​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណាក្ដី​។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក McConkey Matthew ​គ្រូ​បង្វឹក​ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង ជឿជាក់ថា ភ្នំពេញក្រោន នឹងលេងខ្លាំងនៅជើងទី២ ក្នុងការសម្រុករកគ្រាប់បាល់ បន្ទាប់​ពី​ពួកគេរងបរាជ័យ ៤-១ កាលពីជើងទី១ ។ បែបនេះក្ដី ក្នុងនាមក្រុមលំដាប់ប្រទេសមួយ នឹង​ឆ្លើយតបជាមួយការលេងខ្លាំងដូចគ្នា តែមិនមែនជាការពារនោះទេ ផ្ទុយទៅវិញ បើ​មាន​ឱកាស​ក្រុម​ខ្លួន​នឹងស្វែងរកគ្រាប់បាល់តាមដែលអាចធ្វើបាន ដើម្បីរក្សាជ័យជម្នះ និងឡើងទៅវគ្គបន្ដ។

ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ថា ទោះបី​ក្រុម​ខ្លួន​សល់​ឱកាស​ត្រឹម​ ១​ភាគរយ ក៏ក្រុមនឹងបន្ដខំប្រឹងប្រយុទ្ធ និងព្យាយាមលេង ដើម្បីទទួលបានលទ្ធផលល្អ។ លោក​ជឿជា​ក់លើឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់កូនក្រុម ហើយលោក​ក៏​ជឿ​លើ​សំណាង​បន្ដិច​បន្ដួច​ផង​ដែរ​។ លោកសង្ឃឹមថា ការប្រកួតលើទីលានដ៏ស្រស់ស្អាត នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ​យ​​​ប់​នេះ ​នឹងក្លាយជាកម្លាំងចិត្ត ដើម្បីជំរុញកូនក្រុមឲ្យធ្វើបានកាន់តែល្អ និងមាន​អ្នក​ទស្សនា​ច្រើន​ផង​ដែរ​។

ទន្ទឹមជាមួយគ្នា កីឡាកររបស់ក្រុមទាំងពីរ សុទ្ធតែបង្ហាញការត្រៀមខ្លួនរួចរាល់ ជាមួយ​ការ​ជឿជា​ក់​លើ​ក្លិប​ ក៏ដូចជាមិត្តរួមក្រុមរៀងៗខ្លួន ក្នុងការប្រកួតកាត់សេចក្ដីនេះ ក្នុងនោះ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ព្រះខ័ន​រាជស្វាយរៀង Tiago Avles ថា ការប្រកួតនេះ នឹងតានតឹងខ្លាំង ព្រោះភ្នំពេញក្រោន នឹង​ព្យាយាមវាយសម្រុក ដើម្បីឈ្នះ តែព្រះខ័នរាជស្វាយរៀង បានត្រៀមខ្លួនជាស្រេច ដើម្បី​តតាំង​ ហើយសង្ឃឹមថា ក្រុមនឹងបានលេងនៅវគ្គបន្ដ។ រីឯកីឡាករ Kim Seo-In ​របស់​ភ្នំពេញ​ក្រោន​ថា ​បន្ទាប់ពីមានបញ្ហានៅតំបន់ខ្លះ កាលពីជើងទី១ ក្រុមបានកែប្រែ ហើយជើងទី២ នេះ ក្រុម​កាន់​តែមានឆន្ទៈ និងទំនុកចិត្តខ្ពស់ ដើម្បីប្រយុទ្ធ ដោយម្នាក់ៗ បានដឹងពីអ្វីដែលត្រូវធ្វើ និង​អ្វី​ដែល​ត្រូវ​ត្រៀមការប្រកួតដ៏សំខាន់នេះ។

គួរដឹងថា កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះភ្នំពេញក្រោន រហូតដល់ ៤-១ នៅ​ពហុកីឡដ្ឋានជាតិ(អូឡាំពិក) ចំពោះមុខអ្នកគាំទ្រជាង ២ម៉ឺននាក់។ ការចាញ់ប្រៀប ៣​គ្រាប់​នេះ ​បានក្លាយជាឧបសគ្គដ៏ធំសម្រាប់ភ្នំពេញក្រោន ក្នុងការប្រជែងកៅអីវគ្គបន្ដ តែ​លោក ​McConkey​ Matthew ធ្លាប់បានប្រាប់កូនក្រុម កុំអាលមានមោទនភាព ដ្បិតនៅសល់ការប្រកួត ៩០​នាទី​ទៀត ដែលត្រូវបន្ដខំប្រឹងធ្វើឲ្យបានល្អ ដើម្បីក្ដោប​ឱកាស​ឡើង​ទៅ​វ​គ្គ​បន្ដ​នៃ​ពាន​លំដាប់​ទី៣​ ទ្វីបអាស៊ីនេះ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm