ខេត្តកំពង់ឆ្នាំង ប្រារព្ធ​ទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត»

2026/03/12 05:04:34 pm        172

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរ ទិវាជាតិ ទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត»។​ ពិធីនេះ​បានប្រារព្ធ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសួនសម្តេចចៅហ្វាវាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ក្រោម​អធិបតី​ភាព​លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយយមានការចូលរួមពីមន្រ្តីរាជការ អាជ្ញាធរ​ក្រុង​-សង្កាត់ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

ការ​រៀបចំពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត នាពេល នេះ មានគោលបំណងផ្សព្វផ្សាយ និង​បញ្ជា​បការយល់ដឹងអំពី សារៈសំខាន់នៃទីក្រុងស្អាត ជាពិសេសការបំផុសស្មារតី ដល់ ប្រជា​ពលរដ្ឋ​ឱ្យ​ចូលរួមថែរក្សាអនាម័យ និងសម្អាតបរិស្ថានក្នុង ក្រុងកំពង់ឆ្នាំង និងតាមបណ្តាមូលដ្ឋាន ឱ្យ​កាន់តែមានសោភ័ណភាព ស្រស់បំព្រងនាពេលអនាគត។

ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក៏ ជាឱកាស​មួយ​សម្រាប់​បន្ត​លើក​ទឹក​ចិត្ត​ និងជំរុញឱ្យគ្រប់មជ្ឈដ្ឋាន បន្តចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង ដើម្បី​រក្សាភាពស្អាត និងភាពទាក់ទាញរបស់ខេត្តកំពង់ឆ្នាំង ឱ្យកាន់តែ ប្រសើរឡើងបន្ថែមទៀត។

ទិវាជាតិទីក្រុងស្អាតនេះ ក៏បានអនុវត្តនៅតាមរដ្ឋបាល ក្រុង ស្រុក និងសង្កាត់ តាមសាលា រៀន និង​តំបន់ផ្សេងៗ ផងដែរ ដើម្បីពង្រឹងការយល់ដឹង និងលើក ទឹកចិត្ត​ឱ្យ​គ្រប់​មជ្ឈ​ដ្ឋាន​ចូល​រួម​ថែ​រក្សា​បរិស្ថាន និងអនាម័យ សាធារណៈ ឱ្យកាន់តែមានភាពផុលផុសឡើងថែមទៀត៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm