វិសាខា យកឈ្នះណាហ្គាវើលដ៏ ៤-០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន

2026/03/12 05:09:09 pm        102

អតីតក្រុមជើងឯក ៣សម័យជាប់គ្នា វិសាខា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី នៃ​ពាន​រង្វាន់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ក្រោ​យ​យក​ឈ្នះក្រុមណាហ្គាវើលដ៏ រហូតដល់ ៤-០ ក្នុងជំនួបជើងទី២ ផ្ទុយពីកាលពីជើងទី១ ដែល​ក្រុម​ទាំង​ពីរ​ស្មើគ្នា ២-២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។

សម្រាប់​ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានវិសាខា ក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធ តាំង​ពី​ដើម​វគ្គ​ តែបានអូសបន្លាយរហូតដល់ចុងវគ្គទី១ ទើបកីឡាករ Pavle Ivelja រកបាន ២គ្រាប់ម្នាក់ឯង នៅ​នាទី៤១ និងនាទី៤៥+២ មុនខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះ បន្ថែមគ្រាប់ទី៣ ដែល​ជា​គ្រាប់ ​Hat-Trick នៅនាទី៥១។ រីឯណាហ្គាវើលដ៏ មិនអាចរកគ្រាប់បាល់បានឡើយ មុនសល់គ្នាត្រឹម ១០​នាក់​នៅចុងម៉ោង បន្ទាប់ពីអ្នកចាំទី រ៉េត លីហេង រងពិន័យកាតក្រហម នៅនាទី៨០ ដែល​បង្ក​ឱកាស​ឲ្យ​វិសាខា បន្ថែម ១គ្រាប់ទៀត ដោយកីឡាករ ស រតនា នៅនាទី៩០+១ ដើម្បីធានា​កៅ​អីវគ្គ​បន្ដ​តែម្ដង។

សរុបទាំង ២ជើង វិសាខា បានយកឈ្នះក្រុមណាហ្គាវើលដ៏ ៦-២ ដែលនាំឲ្យក្រុមលេខ៤ ឆ្នាំ​ចាស់​នេះ ​បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយឈរចាំក្រុមឈ្នះ រវាងភ្នំពេញក្រោន និង​ ISI​ ដង្កោសែនជ័យ ដែលគ្រោងប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១៨ ខែមីនាខាងមុខ នៅ​កីឡដ្ឋាន​ភ្នំពេញ​ក្រោន ​បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ កាលពីជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅ​ទឹ​កដីក្រុមដំរីជ័យ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        55
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        72
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm