យានដ្រូនសមុទ្រ វាយប្រហារនាវាដឹកប្រេងនៅមជ្ឈិមបូព៌ា ខណៈហានិភ័យនៃជម្លោះកាន់តែរីករាលដាល

2026/03/12 05:31:55 pm        143

យោងតាមអាជ្ញាធរនាវាចរណ៍ និងក្រុមអ្នកវិភាគបានឱ្យដឹងថា ដ្រូនសមុទ្រ ត្រូវបានយកមកប្រើប្រាស់ក្នុងការវាយប្រហារយ៉ាងហោចណាស់ពីរលើក លើនាវាដឹកប្រេងក្នុងតំបន់ឈូងសមុទ្រ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់ ដែលនេះបង្ហាញពីការគំរាមកំហែងថ្មីដ៏គ្រោះថ្នាក់នៅក្នុងផ្លូវដឹកជញ្ជូនដ៏សំខាន់។

ការលេចឡើងនូវការប្រើប្រាស់ «នាវាដ្រូនផ្ទុកដោយជាតិផ្ទុះ» ឬហៅថា ដ្រូនសមុទ្រ ដែលអ៊ុយក្រែនធ្លាប់ប្រើយ៉ាងមានប្រសិទ្ធភាពក្នុងសង្រ្គាមជាមួយរុស្ស៊ី បានកើតឡើងស្របពេលដែលអ៊ីរ៉ង់កំពុងគំរាមកំហែងបិទការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូស ដែលជាចំណុចយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនប្រេងចំនួនមួយភាគប្រាំរបស់ពិភពលោក។

ទីភ្នាក់ងារនាវាចរណ៍អង់គ្លេសបានឱ្យដឹងថា ការវាយប្រហារដោយដ្រូនសមុទ្រលើកដំបូង កើតឡើងនៅថ្ងៃទី១ ខែមីនា នៅពេលនាវាដឹកប្រេងឆៅឈ្មោះ MKD VYOM ត្រូវបានវាយប្រហារនៅចម្ងាយប្រហែល ៤៤ម៉ាយណត់ ម្ដុំឆ្នេរអូម៉ង់ ដែលបណ្តាលឱ្យនាវិកម្នាក់ស្លាប់។ យោងតាមក្រុមហ៊ុនតំណាងអាមេរិកផ្នែកដែនសមុទ្រ Sonangol បានឱ្យដឹងថា ប៉ុន្មានថ្ងៃក្រោយមក នាវាដ្រូនខ្នាតតូចមួយគ្រឿង បានបំបុកនាវាដឹកប្រេងឆៅដែលដោតទង់ជាតិបាហាម៉ាស់ ឈ្មោះ Sonangol Namibe ខណៈពេលកំពុងបោះយុថ្កានៅជិតកំពង់ផែ Khor al Zubair របស់អ៊ីរ៉ាក់។

លោក Robert Peters អ្នកជំនាញមកពីក្រុមហ៊ុនសន្តិសុខនាវាចរណ៍ Ambrey បាននិយាយថា លោកជឿជាក់ថាអ៊ីរ៉ង់គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើនាវា Sonangol Namibe ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ ធ្លាប់បង្ហាញសមត្ថភាពដ្រូនសមុទ្ររបស់ខ្លួន ក្នុងការតាំងពិពណ៌យោធានាពេលកន្លងមក។ យោងតាមលោក Peters ប្រសិនបើការចូលរួមរបស់អ៊ីរ៉ង់ត្រូវបានបញ្ជាក់ នេះនឹងក្លាយជាករណីដំបូងបង្អស់ដែលសាធារណរដ្ឋអ៊ិស្លាមមួយនេះ ប្រើប្រាស់ដ្រូនសមុទ្រដោយផ្ទាល់ ដើម្បីវាយប្រហារលើនាវាពាណិជ្ជកម្ម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm